ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ត្រូវបានអគ្គិភ័យ​ឆេះ​ខ្ទេច​​ សង្ស័យ​មាន​អ្នក​លួច​ដុត

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ទទួល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ខណៈ​ពួក​គេ​ចេញ​ទៅ​ធ្វើការ​ស៊ីឈ្នួល​កាច់​ពោត និង​ដក​ដំឡូង​មី​ឱ្យ​ថៅកែ​នៅ​ឆ្ងាយ​ពី​ផ្ទះ ដោយ​ចាក់សោ​ទុក​ចោល លុះ​ត្រលប់​មក​វិញ ស្រាប់តែ​ឆេះ​ក្លាយទៅជា​ផេះ​ផង​បាត់​ទៅ​ហើយ ក៏​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​អូរ​តា​វ៉ៅ​តែ​ម្តង ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ទទួល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ខណៈ​ពួក​គេ​ចេញ​ទៅ​ធ្វើការ​ស៊ីឈ្នួល​កាច់​ពោត និង​ដក​ដំឡូង​មី​ឱ្យ​ថៅកែ​នៅ​ឆ្ងាយ​ពី​ផ្ទះ ដោយ​ចាក់សោ​ទុក​ចោល លុះ​ត្រលប់​មក​វិញ ស្រាប់តែ​ឆេះ​ក្លាយទៅជា​ផេះ​ផង​បាត់​ទៅ​ហើយ ក៏​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​អូរ​តា​វ៉ៅ​តែ​ម្តង ។

ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៣​គ្រួសារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លើ​ភ្នំ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ រឿ​ម រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្នុង​ករណី​ភ្លឺ​ង​ឆេះ​ផ្ទះ ដោយ​សង្ស័យ​ថា មាន​អ្នក​លួច​ដុត​ផ្ទះ​របស់​ខ្លួន បណ្ដាល​ឲ្យ​ឆេះ​រាលដាល​អស់​ផ្ទះ​ចំនួន​៣​ខ្នង ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គ្រួសារ​ទាំង​៣​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ឯ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ ដោយ​ចាក់សោ​ទុក​ចោល លុះដល់​ពេល​ល្ងាច​ត្រលប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ផ្ទះ​ឆេះ​អស់​បាត់​ទៅ​ហើយ ។

ទើប​ក្រោយមក​នៅ​ថ្ងៃ​បន្ទាប់​ជន​រង​គ្រោះ​ម្នាក់ បាន​ទៅ​ដាក់​ពាក្យ​ឯ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ ដែល​លួច​ដុត​ផ្ទះ​របស់​ខ្លួន ។

ពាក់ព័ន្ធ​នឹង​ករណី​ឆេះ​ផ្ទះ​ខាងលើ​នេះ បាន​ខូចខាត​អស់​សម្ភារ​គិត​ជា​ថវិការ​ចំនួន​ប្រមាណ​ជាង​១៨០០​ដុល្លារ ដែល​សមត្ថកិច្ច​នគរបាល​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​រៀបចំ​ដោះស្រាយ​ជូន​ពួក គេ​ទាំងអស់​ខាងលើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ