ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​យក​សម្ល​ទៅ​ឲ្យ​ប្អូន ចូល​ទៅ​ដល់​ស្រឡាំងកាំង​រក​និយាយ​មិន​ចេញ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន ខណ​:​ស្នាក់​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ដោយ​គេ​សង្ស័យ​ថា បែក​ថ្នាំ​ញៀន ឬ​មាន​វិបត្តិ​ក្នុង​គ្រួសារ បាន​លួច​យក​កាំភ្លើង​ច្នៃ​ទៅ​បាញ់​ក្បាល​ខ្លួនឯង​១​គ្រាប់ តែ​គ្មាន​អ្នក​ចាប់អារម្មណ៍…

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន ខណ​:​ស្នាក់​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ដោយ​គេ​សង្ស័យ​ថា បែក​ថ្នាំ​ញៀន ឬ​មាន​វិបត្តិ​ក្នុង​គ្រួសារ បាន​លួច​យក​កាំភ្លើង​ច្នៃ​ទៅ​បាញ់​ក្បាល​ខ្លួនឯង​១​គ្រាប់ តែ​គ្មាន​អ្នក​ចាប់អារម្មណ៍ ព្រោះ​ស្មានថា មាន​អ្នកលេង​ដុត​ផាវ លុះ​បងស្រី​យក​ម្ហូបអាហារ​ទៅ​ឲ្យ ខណ​:​អើត​មើល​តាម​ប្រហោង​ផ្ទះ ស្រាប់តែ​ឃើញ​ប្អូន​របស់​ខ្លួន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ហេតុការណ៍​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភ្នំ​រាំង ស្ថិត​ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ធឿ​ន ថុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កសិករ​រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា យោង​តាម​ការ​សាកសួរ​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ង៉ែត សុខ​នី អាយុ​៤៧​ឆ្នាំ បាន​ឲ្យ​នគរបាល​ដឹង​ថា នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ខណៈ​ស្នាក់​នៅផ្ទះ​ក្បែរ​គ្នា រូបគេ​បានឮ​សំលេង​ផ្ទុះ​១​គ្រាប់ ដោយ​នឹក​ស្មានថា ជា​សំលេង​ផាវ​ក្មេង​ដុត​លេង ទើប​មិន​យកចិត្តទុកដាក់​នោះ​ទេ លុះ​មក​ដល់​វេលា​ម៉ោង​០៤​និង​០០​នាទី​ល្ងាច ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ មានឈ្មោះ ធឿ​ន ថុ​ល ភេទ​ស្រី ត្រូវជា​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ បាន​យក​សម្ល​១​ចាន ទៅ​ឲ្យ​ប្អូន​របស់​ខ្លួន ដែល​អត់​មាន​ប្រពន្ធ​កូន​ស្នាក់​នៅ​ម្នាក់ឯង ។ តែ​ពេល​ដើរទៅ​ដល់ ក៏​ស្រែកហៅ​ប្អូន តែ​មិនឃើញ​មាន​មនុស្ស​ណា​ឆ្លើយ​តប​នោះ​ឡើយ គាត់​ក៏​បាន​មើល​តាម​ប្រហោង​ជ​ញ្ជាំ​ផ្ទះ ស្រាប់តែ​ឃើញ​ប្អូនប្រុស​របស់​គាត់​ដេក​ស្លាប់​ស្ដូកស្តឹង​ក្នុង​ថ្លុកឈាម ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្តឹង​នគរបាល​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​ម្តង ។

ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បាន​អះអាង​ថា គឺជា​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន សង្ស័យ​ថា ជា​ការ​បែក​ថ្នាំ ឬ​ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត មិន​ចង់​រស់នៅ​បន្ត​ទៀត ក៏​យក​កាំភ្លើង​ច្នៃ​បាញ់​ចំ​ក្បាល​១​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ