ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​ម៉ូតូ​ខ្លាំង​ដែល​តើ លេង​គ្នា​ដល់​ខ្ទេច​ម្ខាង​ៗ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជន​រង​គ្រោះ​២​នាក់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​ម៉ូតូ​ពេល​យប់​ក្នុង​ល្បឿន​លឿន​ច្រាសទិស​គ្នា ដោយ​មិន​មើល​ឆ្វេង​ស្តាំ​ជ្រុល​ទៅ​បុក​គ្នា​រង​របួសធ្ងន់​ស្រាល​ទាំង​ពីរ​នាក់​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែមករា…

ខេត្ត​ប៉ៃលិន ៖ ជន​រង​គ្រោះ​២​នាក់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​ម៉ូតូ​ពេល​យប់​ក្នុង​ល្បឿន​លឿន​ច្រាសទិស​គ្នា ដោយ​មិន​មើល​ឆ្វេង​ស្តាំ​ជ្រុល​ទៅ​បុក​គ្នា​រង​របួសធ្ងន់​ស្រាល​ទាំង​ពីរ​នាក់​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំនុច​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មាន​មនុស្ស​របួសធ្ងន់​ម្នាក់​រង​របួសស្រាល​ម្នាក់​ដែរ និង​ខូចខាត​ម៉ូតូ​ចំនួន​២​គ្រឿង ។ ប្រភព​បន្ត​ទៀត​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ញឹ​ម រ៉​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ដោយ​បើកបរ​ម៉ូតូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន ១-៧៨០៣ ខូចខាត​យ៉ាងដំណំ ។

ចំណែក​អ្នកបើកបរ​ម៉ូតូ​០១​គ្រឿង​ទៀត​មានឈ្មោះ កែប អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ដូច​គ្នា រង​របួសស្រាល ដោយ​បើកបរ​ម៉ូតូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង ១N-៥៨៣៩ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដែរ ។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​បុក​គ្នា​រង​របួសធ្ងន់​ស្រាល​បែប​នេះ មក​ពី​កត្តា​មនុស្ស​បើកបរ​មិន​ប្រកាន់​ស្តាំ ។


ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​នគរបាល​បាន​វាស់វែង​រួច​ក៏​ស្ទូច​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ប៉ៃលិន រង់ចាំ​ភាគី​ទាំង​សងខាង​ចូល​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ