ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ សេរី​វ​ឌ្ឍ​នា ចង់ឱ្យ​យុវវ័យ​គាំទ្រ និង​ឱ្យ​តម្លៃ​សិល្បៈ​បុរាណ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​យុវវ័យ​ភាគច្រើន​ចាប់​ខ្លាំង​លើ​សិល្បៈ​សម័យ​ទំនើប​នោះ តារា​សម្តែង និង​ពិធីករ​លោក​សុខ សេរី​វ​ឌ្ឍ​នា ស្នើ​ឲ្យ​ពួក​គេ​គាំទ្រ និង​ឱ្យ​តម្លៃ​សិល្បៈ​បុរាណ​ខ្លះ ដ្បិត​សិល្បៈ​បុរាណ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឈាន​ទៅ​រក​សិល្បៈ​សម័យ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​យុវវ័យ​ភាគច្រើន​ចាប់​ខ្លាំង​លើ​សិល្បៈ​សម័យ​ទំនើប​នោះ តារា​សម្តែង និង​ពិធីករ​លោក​សុខ សេរី​វ​ឌ្ឍ​នា ស្នើ​ឲ្យ​ពួក​គេ​គាំទ្រ និង​ឱ្យ​តម្លៃ​សិល្បៈ​បុរាណ​ខ្លះ ដ្បិត​សិល្បៈ​បុរាណ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឈាន​ទៅ​រក​សិល្បៈ​សម័យ ។

សុខ សេរី​វ​ឌ្ឍ​នា បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​យុវវ័យ​មួយ​ចំនួន​មិនសូវ​ចាប់អារម្មណ៍​នឹង​សិល្បៈ​វប្បធម៌​បុរាណ​ប៉ុន្មាន​ទេ ដោយ​គាត់​គិត​ថា​បុរាណ មួយ​ៗ យឺត​ៗ មិន​ទាន់សម័យ ។ ប៉ុន្តែ​គាត់​ភ្លេច​គិត​ថាបើ​គ្មាន​បុរាណ​ជា​មូលដ្ឋាន​គ្រឹះ តើ​អាច​មាន​សម័យ​ដែរ ឬទេ? បើ​បើក​ចិត្ត​និយាយ​ឱ្យ​ទូលាយ ពិភពលោក​ទាំងមូល​គេ​ឱ្យ​តម្លៃ​ទៅ​លើ​បុរាណ​ច្រើន​ជាង​សម័យ ព្រោះ​បុរាណ​មាន​ប្រវត្តិ​អាថ៌​កំបាំង ផ្សេង​ៗ កើត​មុន​សម័យ បុរាណ​មិន​ងាយ​នឹង​យល់ មិន​ងាយ​នឹង​ធ្វើ​បាន ខុស​ពី​សម័យ​ដែល​ប្រទេស​ណា​ក៏​អាច​ធ្វើ​បាន ។

សិល្បៈ​បុរាណ​ខ្មែរ​មាន​ច្រើន​ទម្រង់ សំបូរ​បែប មាន​ភាព​អស្ចារ្យ បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ ដែល​មាន​បង្ហាញ​លើ​ចម្លាក់​លើ​ប្រាសាទបុរាណ​នានា និង​មរតក​មនុស្ស​រស់​ដែល​តែងតែ​បង្ហាញ​ជូន​អ្នក​ទស្សនា​កន្លង​មក ។ សិល្បៈ​បុរាណ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​គឺជា​មរតក​ដែល​មាន​តម្លៃ​មហាសាល​ដែល​មិន​អាច​កាត់ថ្លៃ​បាន សូ​ម្បី​តែ​ប្រទេស​ជិតខាង​ក៏​លួច​ចម្លង​តាម ។

ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ តើ​អ្នក​បាន​យល់​ដឹង និង​ស្គាល់​អ្វីខ្លះ​អំពី​សិល្បៈ​បុរាណ​ខ្មែរ ? សូម​ចូលរួម​ថែរក្សា អភិរក្ស និង​លើកតម្កើង​សម្បត្តិ​វប្បធម៌​បុរាណ​ជាតិខ្មែរ សូម​ព្យាយាម​ផុស និង​ស៊ែរ​នូវ​រូបភាព ឬ​វី​ដេ​អូ សិល្បៈ​បុរាណ​ខ្មែរ​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត​បំផុត ដើម្បី​ចូលរួម​ថែរក្សា​ជាមួយ​យើងខ្ញុំ​ទាំងអស់​គ្នា »​។

ជា​ការ​កត់សម្គាល់​មិន​មាន​តែ​លោក​សុខ សេរី​វ​ឌ្ឍ​នា ម្នាក់​ទេ​ដែល​បាន​ស្នើ​សុំ​ឲ្យ​យុវវ័យ​ចូលរួម​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ ដោយនៅ​ក្នុង​នោះ​អ្នក​សម្តែង និង​គ្រូសិល្បៈ​បុរាណ​មួយ​ចំនួន​ក៏​បាន​អំពាវនាវ​ដូច​គ្នា​នេះ​ដែរ ។

ជា​អ្នក​សម្តែង និង​ជា​គ្រូបង្ហាត់​សិល្បៈ​បុរាណ​ផ្នែក​ល្ខោនខោល​លោក​ហង្ស ភូមិ​រ៉ា បាន​ស្នើ​សុំ​ឲ្យ​យុវវ័យ​ងាក​មក​ចាប់អារម្មណ៍​លើ​សិល្បៈ​បុរាណ​ខ្លះ​ផង ក្នុង​ពេល​ដែល​សិល្បៈ​បុរាណ​បាន​ធ្លាក់​ចុះ​ការ​គាំទ្រ​យ៉ាង​គួរ​ឲ្យ​បារម្ភ ។

បច្ចុប្បន្ន​យុវវ័យ​មាន​រាប់​លាន​នាក់ ប៉ុន្តែ​បើ​និយាយ​ពី​ការ​គាំទ្រ​សិល្បៈ​បុរាណ​វិញ​គឺ​មាន​មិន​ដល់​ម៉ឺន​នាក់​ផង ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​នៅ​មាន​ភាព​តូច​ចង្អៀត​នៅ​ឡើយ ។

បើ​តាម​លោក​ហង្ស ភូមិ​រ៉ា ដោយសារ​តែ​ចិត្ត​ស្រឡាញ់​លោក​បាន​ខិតខំ​ប្រឹងប្រែង​បង្ហាត់​បង្រៀន​កូនសិស្ស​ផ្នែក​ល្ខោនខោល ដោយ​មិន​យក​កម្រៃ​ឡើយ ។ លោក​បាន​ប្រឹងប្រែង​ស្ទើរតែ​អស់ពី​ខ្លួន​ក្នុង​ការ​ចំណាយ​លើ​បញ្ហា​នេះ ខណៈ​ពេល​ដែល​តម្លៃ​នៃ​ការ​សម្តែង​សិល្បៈ​បុរាណ​ម្តង​មិន​ស្នើ​នឹង​ការ​ច្រៀង​មួយ​យប់​ពី​តារាចម្រៀង​ម្នាក់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ