ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ស្រួល​ៗ​សោះ លេង​ប្រើ​អំពើ​ហិ.ង្សា

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជូន​ថៅកែ​ហាង​ម៉ាស្សា​(​កោស​ជប់​) និង​កូនចៅ​ពី​នាក់​មក​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ពាក់​ព​ន្ធ័​រឿង​កាប់​ភ្ញៀវ​ឲ្យ​របួសធ្ងន់ នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​០៤ ភូមិ​ចុង​បង្គោល…

ខេត្តកណ្តាល ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជូន​ថៅកែ​ហាង​ម៉ាស្សា​(​កោស​ជប់​) និង​កូនចៅ​ពី​នាក់​មក​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ពាក់​ព​ន្ធ័​រឿង​កាប់​ភ្ញៀវ​ឲ្យ​របួសធ្ងន់ នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​០៤ ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​បី​នាក់ ទី​១-​ឈ្មោះ​រស់ ចំ​រ៉ុ​ង ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួស​ជួល​ម៉ូតូ ស្នាក់​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ទី​២- ឈ្មោះ​ម៉ាច និ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ នៅ​ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​៣- ឈ្មោះ​តាត ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្រប់គ្រង​ផ្ទះ​ម៉ាស្សា​កោស​ជប់ យីហោ​៣៣៣ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ឈ្មោះ​នួន សុ​ជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​រង​របួស​ដេរ​៤០​ថ្នេរ​) ។

សូម​ជម្រាប​ថា លោក​វរសេនីយ៍​មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​និង​១៥​នាទី​រំលង​អធ្រាត្រ ជន​រង​គ្រោះ​បាន​ឈ្លោះ​គ្នា​ជាមួយ​ស្រី​ម៉ាស្សា​ម្នាក់​ឈ្មោះ​តុង ចំរើន ហៅ​យូ​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ហើយ​ជន​រង​គ្រោះ​បាន​ទះ​លើ​នាង មួយ​កំផ្លៀង ហើយ​ដើរមក​ខាងក្រៅ ទើប​ឈ្មោះ​តាត ចាន់​ធឿ​ន ជា​អ្នកគ្រប់គ្រង​ដើរមក​សួរ​ថា អា​អូន​មានរឿង​អី បានជា​វាយ​មនុស្ស​ស្រី ហើយ​កៀកករ​ឲ្យ​ចូល​ខាងក្នុង​ជជែក​គ្នា ។ ពេល​នោះ​ជន​រង​គ្រោះ​មិន​ព្រម​ចូល ដោយ​ច្រាន​ខ្លួន​យ៉ាង​ខ្លាំង​ទើប​ខ្លួន​ខឹង វាយ​ជន​រង​គ្រោះ​មួយ​ដៃ ។ ពេល​នោះ​ជន​រង​គ្រោះ​ទៅ​បាត់​ប្រហែល​មួយ​ម៉ោង​ក្រោយមក​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ ។

តាម​ចម្លើយ​របស់​ឈ្មោះ​តាត ចាន់​ធឿ​ន​បាន​ឆ្លើយ​ថា ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​បាន​យក​ដែកថ្នាំងអំពៅ​មក​វាយ​លើ​ខ្លួន​ជា​ច្រើន ដែល​បណ្តាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ ហើយ​ត្រូវ​ចំ​ខ្នង និង​ដៃ​ខាង​ធ្វេ​ង ។ តាម​ការ​បំភ្លឺ​ជន​រង​គ្រោះ​បាន​ឆ្លើយ​ថា ខ្លួន​ត្រឡប់​មក​វិញ ហើយ​យក​ដែក​ថ្នាំ​អំពៅ​មក​តាម បន្ទាប់​មក​បាន​វាយ​ទៅ​លើ​ឈ្មោះ​តាត ចាន់​ធឿ​ន​មែន តែ​វាយ​មិន​ត្រូវ​ទេ តែ​ឈ្មោះ​តាត ចាន់​ធឿ​ន​នេះ​ភ័យ​ថយក្រោយ​ធ្លាក់​ប្រឡាយ​ទឹក​ទេ ។ តាម​ចម្លើយ​សារភាព​ឈ្មោះ​រស់ ចំ​រ៉ុ​ង ហៅ​ញ៉ា​ញ់​បាន​សារភាព​ថា ខ្លួន​បាន​យក​ដាវ​មក​កាប់​លើ​ជន​រង​គ្រោះ​១​ដាវ ហើយ​បោះ​ដាវ​នោះ​ចោល ។ តាម​ចម្លើយ​សារភាព​របស់​ម៉ាច និ​ត​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​សារភាព​ថា ខ្លួន​បាន​កាន់​ដែក​ទីប​ជ្រុង​មែន តែ​មិន​បាន​វាយ​ទេ ៕

ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ