ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ស្អី?​

11 ឆ្នាំ មុន

ស្ត្រី​ម្នាក់​​ឡើង​រថយន្ត​តាក់​សីុ​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​ផ្ទះ ប៉ុន្តែ​ពេល​ជិត​ដល់​គោល​ដៅ​​ ស្រាប់​តែ​នឹក​ឃើញ​​ភ្លេច​​កាបូប​លុយ, ឯ​នៅ​​ផ្ទះ​ក៏​អត់​មាន​សល់​លុយ​ទៀត ។ គាត់​និយាយ​​ប្រាប់​អ្នក​បើក​តាក់​សីុ​ឱ្យ​ដឹង​ពីរឿង​នេះ ក្រែង​គេ​យល់​ព្រម​ឱ្យ​ជំពាក់​​សិន ។ ​ប៉ុន្តែ​អ្នក​បើក​តាក់​សីុ​​អត់​មាត់​ក, ឮ​ដូច្នេះ​ស្រាប់​តែ​បត់​រថយន្ត​សំដៅ​ចូល​ព្រៃ​នៅ​ក្បែរ​ផ្លូវ រួច​ទាញ​​កំណាត់​មួយ​ផ្ទាំង​ធំ​ក្រាល​លើ​ស្មៅ ។ ស្ត្រី​

ស្ត្រី​ម្នាក់​​ឡើង​រថយន្ត​តាក់​សីុ​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​ផ្ទះ ប៉ុន្តែ​ពេល​ជិត​ដល់​គោល​ដៅ​​ ស្រាប់​តែ​នឹក​ឃើញ​​ភ្លេច​​កាបូប​លុយ, ឯ​នៅ​​ផ្ទះ​ក៏​អត់​មាន​សល់​លុយ​ទៀត ។ គាត់​និយាយ​​ប្រាប់​អ្នក​បើក​តាក់​សីុ​ឱ្យ​ដឹង​ពីរឿង​នេះ ក្រែង​គេ​យល់​ព្រម​ឱ្យ​ជំពាក់​​សិន ។ ​ប៉ុន្តែ​អ្នក​បើក​តាក់​សីុ​​អត់​មាត់​ក, ឮ​ដូច្នេះ​ស្រាប់​តែ​បត់​រថយន្ត​សំដៅ​ចូល​ព្រៃ​នៅ​ក្បែរ​ផ្លូវ រួច​ទាញ​​កំណាត់​មួយ​ផ្ទាំង​ធំ​ក្រាល​លើ​ស្មៅ ។ ស្ត្រី​អ្នក​ដំណើរ​​ភិត​ភ័យ​​ស្រែក​សួរ ៈ
-នែ, លោក​ឯង​ប្រុង​ធ្វើ​អី​ហ្នឹង? ខ្ញុំ​មាន​កូន​ពីរ​នាក់​ហើយ​ណា​៎ ។
អ្នក​បើក​តាក់​សីុ​​សើច​ញឹមៗ ៈ
-ដូច​តែ​គ្នា​ទេ ។ អ្នក​ឯង​មាន​កូន​ពីរ​នាក់​ ចំណែក​ខ្ញុំ​​មាន​​ទន្សាយ​៤០​ក្បាល​ចិញ្ចឹម​នៅ​ផ្ទះ​​ដែរ។
-ចុះ​លោក​ឯង​ចង់​យា៉ង​ម៉េច?
-ជួយ​កាត់​ស្មៅ​ឱ្យ​ខ្ញុំ​បាន​មួយ​ស្បោង​ធំ​ទៅ​ខ្ញុំ​ឱ្យ​​រួច​​ថ្លៃ​តាក់​សីុ ៕