ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាង​បាល់ទាត់​ក្លាយជា​សង្វៀន​វាយ​គ្នា​ផ្អើល​ក្រុង​តា​ខ្មៅ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្ទុះ​ហិង្សារ​មួយ​បាន​កើតឡើង​រវាង​ក្រុម​ទាត់​បាល់​ឈ្មោះ ហេង ហេង ប្រចាំ​តារាង ប៉ះ​ជាមួយ​ក្រុម​ទាត់​បាល់​ម៉ា​យ​ហ្វ្រេ​ន​បណ្តាល​ឱ្យ​កីឡាករ​ម្នាក់​រង​របួស ខណៈ​ដែល​កំពុង​ទាត់​មាន​ការ​ប៉ះទង្គិច​គ្នា ។  …

ខេត្តកណ្តាល ៖ ផ្ទុះ​ហិង្សារ​មួយ​បាន​កើតឡើង​រវាង​ក្រុម​ទាត់​បាល់​ឈ្មោះ ហេង ហេង ប្រចាំ​តារាង ប៉ះ​ជាមួយ​ក្រុម​ទាត់​បាល់​ម៉ា​យ​ហ្វ្រេ​ន​បណ្តាល​ឱ្យ​កីឡាករ​ម្នាក់​រង​របួស ខណៈ​ដែល​កំពុង​ទាត់​មាន​ការ​ប៉ះទង្គិច​គ្នា ។

 

ហេតុការណ៍​បង្ក​ការ​ប៉ះទង្គិច​គ្នា​នេះ​នៅ​យប់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​តារាង​បាល់ទាត់​យីហោរ​«​ហេង ហេង​»​ស្ព​ត​ក្លឹ​ប (​តា​ខ្មៅ​) ស្ថិត​នៅ​ភូមិ​ថ្មី​០១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

  

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ វាសនា វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែកឯ​ជន​បង្ក​មាន​គ្នា​ច្រើន ។

បើ​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ជន​រង​គ្រោះ​បាន​លេង​ទាត់​បាល់​ជាមួយ​ក្រុម​ជន​បង្ក​លេង​បាន​រយៈពេល​០១​ម៉ោង​កន្លះ​ក៏​ប៉ះ​ពាក្យ​សម្តី​គ្នា​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​ក្រុម​ជន​បង្ក​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ វាសនា វ៉ា​ន់​ដេ​ត បណ្តាល​ឱ្យ​រង​របួស​នៅ​នឹង​កន្លែង​កើតហេតុ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ។

ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន និង​នាំ​ជន​បង្ក និង​ជន​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ