ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​មហា​បុរស​ណា​ទៅ​ហ្ន៎​…​ម្ចាស់​ថ្លៃ? អី​ថ្លើមធំ​ម្ល៉េះ !

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ ឈើហុប​ឡាំង​បួន​ជ្រុង​ប្រភេទ​សុ​ក្រំ​រាប់រយ​កំណាត់​ដែល​ក្រុម​ឈ្មួញ​ប្រមូល​ជា​គំនរ​លាក់​ទុក​នៅ​ក្នុង​តំបន់​ដែនជំរកសត្វព្រៃ​លំ​ផាត់​ត្រូវ​បាន​កំលាំង​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប់ ។ ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នោះ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក នូវ ដា​រ៉ា…

ខេត្ត​រតនៈគីរី ៖ ឈើហុប​ឡាំង​បួន​ជ្រុង​ប្រភេទ​សុ​ក្រំ​រាប់រយ​កំណាត់​ដែល​ក្រុម​ឈ្មួញ​ប្រមូល​ជា​គំនរ​លាក់​ទុក​នៅ​ក្នុង​តំបន់​ដែនជំរកសត្វព្រៃ​លំ​ផាត់​ត្រូវ​បាន​កំលាំង​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប់ ។ ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នោះ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក នូវ ដា​រ៉ា នាយការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត រួម​សហការ​នឹង​កំលាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត​រតនគីរី ។ កំលាំង​មូលដ្ឋាន​ស្រុក​លំ​ផាត់ និង​កំលាំង​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ចុះ​បង្ក្រាប់​ផ្ទាល់​នោះ​បាន​ឱ​ដឹង​ថា ឈើហុប​ឡាំង​បួន​ជ្រុង​ប្រភេទ​សុ​ក្រំ​ដែល​បាន​រក​ឃើញ​នោះ​មាន​ចំនួន​១១៣​កំណាត់​ដែល​មានមុខ​កាត់​៤០​គុណ​៤០​បណ្តោយ​៤​ម៉ែត្រ ។ ប្រភព​បាន​បន្ត​ថា ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹក​មក​លាក់​ទុក​នោះ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​២៥៥​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្ត​រតនគីរី ។

លោក​វរៈសេនីយ៍ឯក នូវ ដា​រ៉ា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ឱ្យ​ក្រុម​អ្នក​ព័ត៌មាន​ដឹង​ថា ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ចំណុច​ខាង​លើ​គឺជា​ប្រភេទ​ឈើ​សុ​ក្រុំ​មាន​ចំនួន​១១៣​កំណាត់​ដែល​មានមុខ​កាត់​ធំ​ៗ​គឺ​៤​តឹក​គុណ​៤​តឹក​បណ្តោយ​៤​ម៉ែត្រ​សង្ស័យ​ក្រុម​ឈ្មួញ​លាក់​ទុក​សម្រាប់​លក់​ធ្វើ​អាជីវកម្ម​នៅ​ពេល​ណា​មានឱកាស​ល្អ ។

លោក​បន្ថែម​ថា ឈើ​ទាំង​អស់នោះ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​រួច​ប្រគល់​ទៅ​ឱ្យ​ប៉ុ​សិ៍្ដ​បរិស្ថាន​លំ​ផាត​ធ្វើការ​វាសវែង​ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ។ លោក អ៊ូ សុធា ប្រធាន​ប៉ុស្តិ៍​បរិស្ថាន​លំ​ផាត​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ បាន​ប្រាប់​ក្រុម​អ្នក​ព័​ត៌​ទូរស័ព្ទ​ថា ឈើ​ដែល​ប៉ូលិស​ប្រគល​ឱ្យ​នោះ​នៅ​មិន​ទាន់​បាន​វាស់វែង​ដឹង​ចំនួន​នៅឡើយ​ទេ ព្រោះ​កំពុង​ដឹក​ជញ្ជូន​យក​មក​ទុក​នៅ​ប៉ុស្តិ៍​ដើម្បី​វាស់វែង​ឱ្យ​ដឹង​ចំនួន​រួច​កសាង​ឯកសារ​ជូន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ដ​ដើម្បី​មាន​វិធានការ​បន្ដ ។

លោក ផុ​ន ខេ​ម​រិ​ន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដរតនគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ នេះ​មិន​អាច​សុំ​កា​បំភ្លឺ​អំពី​ចំណាត់កា​ទៅ​លើ​ក្រុម​ឈ្មួញ​ដែល​លួច​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​លំ​ផាត់​ដែន​គ្រប់គ្រង​របស់​លោក​នោះ​បាន​ទ​ព្រោះ​ទូរស័ព្ទ​រោ​ទ៏​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​លើក ។

តាម​ប្រភព​ពី​កន្លែង​បង្ក្រាប​ឈើ​នោះ​លួច​បង្ហើប​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ឈើ​នេះ​ជា​របស់​លោក ស្រៀ​ន ម៉េ​ង មាន​ឋាន​ផ្កាយ​មួយ​យោធា​ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​មណ្ឌល​គី​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ