ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wow ! ៤​គោលដៅបាន​ម៉ូតូ​ច្រើន​ណាស់(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹក​មិ​ញ​នេះ​វេលា​ម៉ោង​៨​ដល់​ម៉ោង​១១ នរ​គ​បាល​បាន​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​ដែល​ឃាត់​បាន​ម៉ូតូ​ចំនួន​៤០​គ្រឿង នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ សេចក្តីរាយការណ៍​បន្ត​ថា កម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​បាន​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​ឃ​ត់​ម៉ូតូ​បាន​៤០​គ្រឿង ដែល​អត់​មាន…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹក​មិ​ញ​នេះ​វេលា​ម៉ោង​៨​ដល់​ម៉ោង​១១ នរ​គ​បាល​បាន​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​ដែល​ឃាត់​បាន​ម៉ូតូ​ចំនួន​៤០​គ្រឿង នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា កម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​បាន​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​ឃ​ត់​ម៉ូតូ​បាន​៤០​គ្រឿង ដែល​អត់​មាន មួក​ការពារ​សុវត្ថិភាព អត់​កញ្ចក់ អត់​ស្លាក​លេខ​ជាដើម ។

យុទ្ធ​ធា​ការ​ខាងលើ​នេះ​ចាប់ផ្តើម​តាំងពី​ម៉ោង​៨ ដល់​ម៉ោង​១១ ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ដោយ​ឃាត់​បាន​ម៉ូតូ​៤០​គ្រឿង​ដែល​មាន​គោលដៅ​៤​កន្លែង ទី​១- នៅ​តាម​ផ្លូវ​លេខ​៥ មុខ​ឃាំង​សាំង​សូ​គី​មិច ចាប់​បាន​ម៉ូតូ​១០​គ្រឿង ទី​២-​នៅ​ម្តុំ​វត្ត​ទួល​សង្កែ បាន​ម៉ូតូ​១៧​គ្រឿង ទី​៣-​នៅ​តាម​ផ្លូវ​បេតុង ក្បែរ​ផ្សារ​គីឡូម៉ែត្រ​លេខ​៧ បាន​ម៉ូតូ​៩​គ្រឿង ទី​៤- នៅ​ចំណុច​ប្រឡាយ សង្កាត់​ស្វាយប៉ាក ភូមិ​ឡ​កំបោរ បាន​ម៉ូតូ​៤​គ្រឿង ។

នរ​គ​បាល​បាន​ប្រាប់ និង​ធ្វើការ​ណែនាំ​ថា ពេល​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា សូម​ឲ្យ​មាន​មួក​ការពារ មាន​កញ្ចក់ មាន​ស្លាក​លេខ ដើម្បី​ការពារ​សណ្តាប់ធ្នាប់ និង​អាយុជីវិត​បងប្អូន​ទាំងអស់​គ្នា​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ម្សិលមិញ​នេះ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ឃាត់​បាន​ម៉ូតូ​ចំនួន​៩៩​គ្រឿង ដែល​ម៉ូតូ​ទាំងនោះ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​នរ​គ​បាល​រាជធានី​ភ្នំពេញ​ហើយ​ដែរ ។ គោល​ការ​ចុះ​ត្រួតពិនិត្យ​នេះ​នឹង​បន្ត​នៅ​រសៀល​ថ្ងៃនេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ