ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឃុំខ្លួន​ចោរលួច​កាច់​.​ក​ម៉ូតូ​នៅ​ក្រុង​តា​ខ្មៅ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែមករា ឆ្នំ​២០១៨ លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ចោរលួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច​ពី​នាក់​នៅ​ក្រុង​តា​ខ្មៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​» តាម​មាត្រា​៣៥៣…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែមករា ឆ្នំ​២០១៨ លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ចោរលួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច​ពី​នាក់​នៅ​ក្រុង​តា​ខ្មៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​» តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ ។

    

បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​០៦​ខែ (​ប្រាំមួយ​ខែ​) ទៅ​០៣​ឆ្នាំ (​បី​ឆ្នាំ​) និង​ពិន័យ​ជា​ប្រាក់​០១​លាន​រៀល ទៅ​០៦​លាន​រៀល ។ ជន​ត្រូវ​ចោទ​ពី​នាក់​មានឈ្មោះ វ៉​ន គឹ​ម​តុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ មាស រ៉ូ​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅ​ខាង​មុខ​ផ្ទះ ហើយ​ក៏​មាន​ជនល្មើស​បាន​លួច​កាច់​.​ក​យក​ទៅ​បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ដើរ​រក​ឃើញ​ម៉ូតូ​របស់​ខ្លួន និង​ម៉ូតូ​ជនល្មើស​នៅ​ចំណុច​ខាង​មុខ​ផ្ទះ​របស់​ជនល្មើស​ឈ្មោះ មាស រ៉ូ​នី ខាងក្រោយ​សាលារៀន​ព្រែក​តា​ពៅ​រួច​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​ឲ្យ​ដកហូត​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ។

ក្រោយមក​ក៏​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ម្ចាស់​ម៉ូតូ​ឈ្មោះ វ៉​ន គឹ​ម​តុង និង​ឈ្មោះ មាស រ៉ូ​នី យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ហើយ​ជនល្មើស​ឈ្មោះ វ៉​ន គឹ​ម​តុង បាន​ឆ្លើយ​ថា ម៉ូតូ​នេះ​ជា​ម៉ូតូ​របស់​ខ្លួន​មែន​តែ​ខ្លួន​មិន​បាន​ជិះ​ធ្វើ​សកម្មភាព​នោះ​ទេ​គឺ​ឈ្មោះ ឌិន ស៊ី​ដា​រ៉ូ ហៅ​ស្លេក ជា​អ្នក​ខ្ចី​ជិះ​ធ្វើ​សកម្មភាព ។

ចំនែក​ឈ្មោះ មាស រ៉ូ​នី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បានឃើញ​ឈ្មោះ ឌិន ស៊ី​ដា​រ៉ូ ហៅ​ស្លេក និង​ឈ្មោះ វ៉​ន គឹ​ម​តុង ជា​អ្នក​កាច់​ម៉ូតូ​ហើយ​យក​ម៉ូតូ​នោះ​មក​ផ្ញើរ​ទុក​នៅផ្ទះ​របស់​ខ្លួន ។ វត្ថុ​តាង​ចាប់​យក​បាន ម៉ូតូ Honda C125 ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ស្លាក​លេខ ភ្នំពេញ ១G-៥៥៤៤ របស់​ជនល្មើស និង​ម៉ូតូ​ម៉ាក Honda ស្កូ​ប​ពី ព​ណ៍​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ស្លាក​លេខ ភ្នំពេញ ១CQ-១០៧៨ ម៉ូតូ​ជន​រង​គ្រោះ​ដកហូត​យក​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ