ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ជន​គ្រឿងញៀ.ន​៤​នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ក្រុម​ជួញដូរ​គ្រឿងញៀន​ប្រុស ស្រី​០៤​នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។ ជន​ស​ង្ស​យ័​មានឈ្មោះ ទី​១.​ឈ្មោះ ញ៉ុ​ន សំណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ទី​២-​ឈ្មោះ ស៊ិ​ន ចំណាត់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ត្រពាំង​ជួន ឃុំ ឆក់​ឈើ​នាង ស្រុក​អង្គ​ស្នួ​ក ខេត្តកណ្តាល ទី​៣-​ឈ្មោះ​ឡឹម រ៉ា​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ធ្វើ​សំណង់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ខ្នា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​០១​ឆ្នាំ និង​ទី​៤-​ឈ្មោះ ប៉េង សុភ​ស្ត័ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្រ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​០៤​នាក់ បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ធ្វើការ​ចុះ​បង្ក្រាប​បាន​ភ្លាម​ៗ ខណៈ​ក្រុម​នោះ​កំពុង​រៀបចំ​ចែកចាយ និង​ប្រើប្រាស់​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​០៦​រោច ខែបុស្ស ឆ្នាំរកា នព្វ​ស​ក័ ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​០៧ ខែមករា គ​.​ស​២០១៧ វេលា​ម៉ោង​២ និង​៣០​នាទី ត្រង់​ចំណុច ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ វត្ថុ​តាង​ចាប់​យក​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថា​ជា​សារធាតុ​ញៀន ចំនួន​០៣​កញ្ចប់ (​ធំ​១​កញ្ចប់ មធ្យម​១​កញ្ចប់ តូច​១​កញ្ចប់​) ២/​ទូ​រស​ព្ឌ័​ដៃ ១​គ្រឿង អិន​ចុច​ពិល​ពណ៌​ខៀវ​។ ៣/​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ លោកស្នងការ​រង​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ ថា​មាន​ជន​ស​ង្ស​យ័​កំពុង​ជួញដូរ​ថ្នាំ​ញៀន និង​ប្រើប្រាស់ នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ជំនាញ បាន​បាន​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឆក់​ឈើ​នាង​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ឈ្មោះ ស៊ិ​ន ចំណាត់ ឆែក​ត្រួតពិនិត្យ​ឃើញ​ថ្នាំ​ញៀន​០១​កញ្ចប់​។

ជន​ស​ង្ស​យ័​បាន​សារភាព​ថា ថ្នាំ​ញៀន​នេះ​ទិញ​ពី​ឈ្មោះ ញ៉ុ​ន សំណាត ផ្ទះ​នៅ​ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ភ្លាម​នោះ​កម្លាំង ជំនាញ​បាន​បន្ត តាម​រកមុខ​សញ្ញា​ឈ្មោះ ញ៉ុ​ន សំណាត ឃើញ​កំពុង​នៅ​ក្នុង​បន្ទប់​របស់ ឈ្មោះ ប៉េង សុភ​ស្ត័ ភេទ​ស្រី ភូមិ​ត្រពាំង​ជួន​។ ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្ដម​ស្នងការ និង​មានការ​ដឹកនាំ​ស​ម្រួ​ប​សម្រួល​ពី​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្ដាល មានការ​ចូល​រូ​ម​ពី​លោក​មេ​ភូមិ ក្រុមប្រឹក្សា​ឃុំ នគរបាល​ប៉ុស្តិ៍ និង​នៅ​ចំពោះ​មុខ ជន​ស​ង្ស​យ័​កម្លាំង​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ រក​ឃើញ ថ្នាំ​ញៀន​០២​កញ្ចប់ ធំ​០១​កញ្ចប់ តូច​០១​កញ្ចប់ ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន និង​ឧ​បករ​ប្រើប្រាស់​ដូច​ខាងលើ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ ឈ្មោះ ញ៉ុ​ន សំណាត បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ ទិញ​ម្តង​ៗ​ចំនួន​បី​ជី តម្លៃ​៥០០​ដុល្លារ​ដើម្បី​យក​លក់​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ