ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី ! ពន្លះ​គ្នា​ឡើង​ខ្ទេច​ម្ខាង​ហ្មង​អី

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​០២​នាក់​បាន​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្ត​ស៊េរី​ទំនើប និង​រថយន្ត​ធុន​ធំ ខណៈ​ពេល​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​គ្នា ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ ២០១៨…

ខេត្តពោធិ៍សាត់ ៖ បុរស​០២​នាក់​បាន​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថយន្ត​ស៊េរី​ទំនើប និង​រថយន្ត​ធុន​ធំ ខណៈ​ពេល​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​គ្នា ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ស្នាក់​ការ​សាខា​គយ និង​រដ្ឋាករ​ពោធិ៍សាត់ ស្ថិត​ក្នុងភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់ ។

អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​និយាយ​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត ពណ៌​សលាយ​ផ្ទៃមេឃ ស្លាក​លេខ​ភ្នំពេញ ៣D-២៥៨២ ដែល​មានឈ្មោះ​ញា​ញ់​(​រត់គេច​បាត់​) ចរាចរណ៍​មិន​ប្រកាន់​ស្ដាំ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​សេរី​ទំនើប​ពណ៌​ស ស្លាក​លេខ ភ្នំពេញ​២AP-៦៨៨៦៥ កំពុង​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ភាគី​រថយន្ត​ទំនើប​រង​របួស​ចំនួន​០២​នាក់ ។ ជន​រង​គ្រោះ​ខាង​រថយន្ត​ទំនើប​អ្នកបើកបរ​ឈ្មោះ​ម៉ៅ មនោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​(​របួសស្រាល​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ពឹង យូ​ហួត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​លំ​ភូមិ​សង្កាត់​ជាមួយ​គ្នា​(​របួសធ្ងន់​) ជន​រង​របួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ ។

រថយន្ត​ទាំង​០២​គ្រឿង បាន​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ