ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ដាក់​វិន័យ ថ្ងៃក្រោយ​មិន​រាង​ទេ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ត្រី​ឈឿ​ន សុចិត្រ ស្នងការ​រង​នគរបាល​ខេត្តកណ្តាល ទទួល​ផែន​គ្រឿងញៀន​ថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ ថា ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ត្រី​ឈឿ​ន សុចិត្រ ស្នងការ​រង​នគរបាល​ខេត្តកណ្តាល ទទួល​ផែន​គ្រឿងញៀន​ថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ ថា ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​ធ្វេស​ប្រហែល​ធ្វើ​ឱ្យ​ជន​ត្រូវ​ចោទ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ដោះ​ខ្នោះដៃ​ដោយ​ខ្លួនឯង​រត់គេច​ខ្លួន​ពី​តុលាការ​ខេត្តកណ្តាល និង​ត្រូវ​ដាក់​ពិន័យ​តាម​កងកម្លាំង ។

លោក​បញ្ជាក់​ថា លោក​បាន​ធ្វើ​របាយការណ៍​សុំ​គោល​ការ​ដាក់​ជូន​លោកស្នងការ ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​មក​វិញ ។ ករណី​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​យ៉ាង​ខ្លាំងក្លា អំពី​ការ​ធ្វេស​ប្រហែល​របស់​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។

មន្ត្រី​តុលាការ ថ្លែង​ថា ពេល​នេះ​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​មក​វិញ​ហើយ ។ មន្ត្រី​តុលាការ​ទើប​បង្ហើប​ឱ្យ​ដឹង​ថា ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ជួញដូរ​គ្រឿងញៀន​ខេត្តកណ្តាល បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

នគរបាល​ទាំងនេះ​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ី​វិល ដោយ​ទំនង​សំអាង​ថា ជា​ថ្ងៃអាទិត្យ ។ ក្រោយ​ការ​សាកសួរ​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​សម្រេច​ចោទប្រកាន់​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួច​បញ្ជូន​ជន​ត្រូវ​ចោទ និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។ លោក​ងួ​ន វុ​ទ្ធី ជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់ នេះ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​ត្រូវ​ជាប់​ខ្នោះដៃ​ជាមួយ​គ្នា ហើយដោយ​សារ​ការ​ធ្វេស​ប្រហែល​របស់​នគរបាល ប្តី​បាន​ដោះ​ខ្នោះដៃ​រត់គេច​ខ្លួន​តែ​ម្នាក់ឯង ចោល​ប្រពន្ធ​ឱ្យ​នៅ​តែឯង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ