ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួ​យស​ប្តា​ហ៍ កម្មការិនី​សម្រាលកូន​ចំនួន​៦៧៨​នាក់ ដែល​ត្រូវ​នឹង​ថវិកា ២៧៤.៤​លាន​រៀល

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោលការណ៍​ពង្រឹង​ការ​គាំពារ​មាតា​ និង​ផ្តល់​ថវិកា​ដល់​កម្មការិនី​សម្រាលកូន​នូវ​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​នោះ គឺ​បាន​រក​ឃើញ​ថា ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ពេញ មាន​កម្ម​ការិនី​ចំនួន ៦៧៨ នាក់​បាន​សម្រាលកូន ហើយ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​សរុប​ចំនួន​២៧៤.៤​លាន​រៀល​។…

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោលការណ៍​ពង្រឹង​ការ​គាំពារ​មាតា​ និង​ផ្តល់​ថវិកា​ដល់​កម្មការិនី​សម្រាលកូន​នូវ​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​នោះ គឺ​បាន​រក​ឃើញ​ថា ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ពេញ មាន​កម្ម​ការិនី​ចំនួន ៦៧៨ នាក់​បាន​សម្រាលកូន ហើយ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​សរុប​ចំនួន​២៧៤.៤​លាន​រៀល​។

​លោក ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មក​រា ​ឆ្នាំ​២០១៨ ថា ​ពេញ​មួ​យស​ប្តា​ហ៍​ទី​មួយ នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ថ្មី របស់​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ក្នុង​ការ​បើក​ផ្តល់​សាច់ប្រាក់​ជូន​កម្មការិនី​ដែល​សម្រាលកូន​នោះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួល​បញ្ជី​កម្មការិនី​សម្រាលកូន​សរុប​​ចំនួន ៦៧៨​នាក់ និង​បញ្ជី​ទារក​សរុប​ចំនួន ៦៨៦​នាក់ និង​បាន​បើក​ផ្តល់​ថវិកា​សរុប​ចំនួន ២៧៤.៤​លាន​រៀល ។ ដោយឡែក​សម្រាប់​ថ្ងៃ​ទី​៧ ខែមករា​នេះ គឺ​មានកម្ម​ការិនី ១៤៣​នាក់ បាន​សម្រាលកូន​ចំនួន ១៤៦​នាក់​។​

​ជាមួយ​គ្នា​នោះ​អ្នកនាំពាក្យ​ក៏​បាន​គូសបញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃ​ទី​១ មក​ដល់​ថ្ងៃ​ទី​៧ ខែមករា នេះ​មាន​​កម្មការិនី​ដែល​សម្រាល​បានកូន​ភ្លោះ​២ មាន​ចំនួន ៨​នាក់​។​

​សូម​ជម្រាប​ថា ​ដើម្បី​ជា​ការ​លើកទឹកចិត្ត ក៏​ដូច​ជា​លើកកម្ពស់​កំលាំង​ពលកម្ម​ដល់​កម្មករ​កាត់ដេរ ក៏​ដូច​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា​បាន​ដាក់​ចេញ​នូវ​សារសំខាន់​ៗ ៨ ចំណុច ដើម្បី​ឲ្យ​ក្រសួង​ពាក់​ព័​ន្ធ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ក្នុង​នោះ​ចំណុច​មួយ​ក្នុង​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​អនុវត្តន៍ គឺ​ចំពោះ​​កម្ម​ការិ​នី​សម្រាល​បានកូន (១) គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​​ឥត​គិតថ្លៃ​។ បើ​សម្រាល​បានកូន​ភ្លោះ (២) គឺ​ទទួល​បាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បានកូន (៣) គឺ​ទទួល​បាន​ថវិកា ១​លាន ២​សែន​រៀល​ ហើយបូក​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ ប៊ុ​ន ​រ៉ា​នី ហ៊ុន សែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ