ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល ​៖ គណបក្ស​ប្រជាជន​លេខ​រៀង​ទី​១ និង​ហ៊្វុន​ស៊ិ​ន​ប៉ិច​​ទី៤

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​និមន្ត​ចាប់ឆ្នោត​កំណត់​លេខ​​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​២០១៨ នេះ ជា​លទ្ធផល​ គឺគណបក្ស​ប្រជាជន​លេខ​រៀង​ទី​១ គណបក្ស​យុវជន​កម្ពុជា​លេខ​​រៀង​ទី​២ បក្ស​ខ្មែរ​រួបរួម​ជាតិ​លេខ​រៀង​ទី​​៣ និង​ហ៊្វុន​ស៊ិ​ន​ប៉ិច​ស្ថិត​ក្នុង​លេខ​រៀង​ទី​៤…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​និមន្ត​ចាប់ឆ្នោត​កំណត់​លេខ​​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​២០១៨ នេះ ជា​លទ្ធផល​ គឺគណបក្ស​ប្រជាជន​លេខ​រៀង​ទី​១ គណបក្ស​យុវជន​កម្ពុជា​លេខ​​រៀង​ទី​២ បក្ស​ខ្មែរ​រួបរួម​ជាតិ​លេខ​រៀង​ទី​​៣ និង​ហ៊្វុន​ស៊ិ​ន​ប៉ិច​ស្ថិត​ក្នុង​លេខ​រៀង​ទី​៤ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​។

​ការ​ចាប់ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​អគារ​ក្រសួងមហាផ្ទៃ​ ដោយ​មាន​វត្តមាន​សម្តេច​សង្ឃរាជ​ទេព វង្ស និង​សម្តេច បួ គ្រី​។ សម្តេច​សង្ឃ ​បូ គ្រី ​បាន​និមន្ត​ចាប់​សំបុត្រ​ឆ្នោត​មុន​ និង​រៀប​ចំ​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី១ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​ខែមករា ​ឆ្នាំ​២០១៨​នេះ​។ ការ​រៀប​ចំ​ចាប់លេខ​រៀង​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​​រៀបចំ​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​លើក​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​៕

កែសម្រួលដោយ