ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ឲ្យ​រើ​ឡាំង​ត្រី​ចេញ ទីតាំង​ចែកចាយ​ត្រី​ឧកញ៉ា ហុ​ក ជ្រា

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទីតាំង​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ត្រី​មួយ​កន្លែង មុខ​សាលារៀន​អនុវត្តន៍​(​ទន្លេ​អុំ​) ក្នុងភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដោយសារ​តែ​មិន​ស្តាប់ និង​បាន​រំលោភ​កិច្ចសន្យា​។…

ខេត្តកំពង់ចាម ៖ ទីតាំង​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ត្រី​មួយ​កន្លែង មុខ​សាលារៀន​អនុវត្តន៍​(​ទន្លេ​អុំ​) ក្នុងភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដោយសារ​តែ​មិន​ស្តាប់ និង​បាន​រំលោភ​កិច្ចសន្យា​។ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នា​ព្រឹក ថ្ងៃ​ទី​០៧ មក​រា ២០១៨ ដោយ​មិន​ឲ្យ​មានការ​ដឹក​ត្រី និង​រថយន្ត​មក​ឈប់​នៅ​ទីតាំង​បន្ត​ទៀត​នោះ​ទេ ព្រោះតែ​ក្លិនឆ្អេះ​ឆ្អាប​បាន​ជះ​ទៅ​លើ​សាលារៀន ដែល​សិស្ស​ពិបាក​នឹង​ដកដង្ហើម​។ លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ​ដោយសារ​តែ​ក្លិន​ជះ​ចេញពី​ត្រង់​ទីតាំង​ខាងលើ ចូល​ទៅ​បន្ទប់​ថ្នាក់រៀន​របស់​សិស្ស​នៅ​សាលារៀន អនុវត្តន៍​ទើប​គណៈ​គ្រប់គ្រង​សាលា​ដាក់​ពាក្យបណ្តឹង មក​សាលាក្រុង​កំពង់ចាម ហើយ​ត្រូវ​បាន​លោក​អភិបាលក្រុង​កោះហៅ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ត្រី ឲ្យ​ធ្វើ​កិច្ចសន្យា​ថា មិន​ឲ្យ​មាន​ក្លិន​ជះ​បែប​នេះ​ទៀត​ទេ​។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​បន្ត​ថា នៅ​ពេល​យប់​ៗ​វិញ
មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​មក​ឈប់​លើ​ច​ញ្ចើ​ម​ថ្នល់ ជួន​មាន​ពេល​ខ្លះ​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍
កើត​មាន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អ្នកបើកបរ​រថយន្ត​ដឹក​ត្រី មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ លុះ​ពេល​មក​ឈប់​ចាំ​ដឹក​ត្រី ក៏​បា​នាំ​គ្នា​ផ្លោះ​របង​សាលារៀន​ចូល​ទៅ​បត់ជើងធំ ដាក់​ក្នុង​បរិវេណ​សាលា
ពេល​ព្រឹក​ឡើង​សិស្ស​នាំ​គ្នា​មក​រៀន​ត្រូវ​ទទួល​រង​ក្លិនស្អុយ​លាមក​។ កិច្ចសន្យា​មិន​ត្រឹមតែ​មាន​ម្ដងនោះ
ទេ​គឺ​មាន​បន្តបន្ទាប់​ទៀត​។ និង​ចុង​ក្រោយ​ក្រោយ​ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​សន្យា​នៅ​សាលាក្រុង​កំពង់​ចា
ម​ថា​នៅ​ថ្ងៃ​ទី​០១ មក​រា ២០១៨ និង​មិន​មាន​រថយន្ត​ដឹក​ត្រី​មក​ធ្វើ​ចរាចរណ៍​ដឹក​បន្ត​ទៀត នៅ​ត្រង់​មុខ​សាលារៀន​អនុវត្តន៍ ហើយនឹង​រក​ទីតាំង​ថ្មី​នៅ​ឆ្ងាយ​ពី​នេះ ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ក្លិន​ប៉ះពាល់​ដល់​ពលរដ្ឋ និង​សិស្ស​ដែល​កំពុង​តែ​រៀនសូត្រ​។

តែ​ផ្ទុយ​ទៅ​វិញ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា ២០១៨ មាន​រថយន្តដឹក​ត្រី​ជា​ច្រើន​គ្រឿង​បាន​នៅ​ឈប់​ត្រៀបត្រា ដែល​ខុស​ពី​កិច្ចសន្យា​ទើប​រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំងចុះ​ទៅ​ណែនាំ និង​បាន​ឲ្យ​អ្នកបើកបរ​លើក​ធុង​ដាក់​ត្រី ចេញពី​ទីតាំង​នេះ​ដាក់​លើ​រថយន្ត​ដឹក​ចេញ​ទៅ​កន្លែ​ង​ផ្សេង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ក្លិនស្អុយ​ជះ​ទៅ​ចូល​សាលារៀន​បន្ត​ទៀត ហើយ​ក៏​ការពារ​មិន​ឲ្យ​អ្នក​បើកបរ​រថយន្ត​ដឹក​ត្រី​ទៅ​បន្ទោបង់​ក្នុង​បរិវេណ​សាលារៀន ដោយ​ខ្វះ​អនាម័យ​ជា​ប្រភព​ឆ្លង​ជំងឺ​ផង​ដែរ​។ លោក​ឧកញ៉ា ហុ​ក ជ្រា ប្រធាន​ក្រុមហ៊ុន​នាំ​ចូល​ត្រី​ពី​ប្រទេស​វៀតណាម ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី០៧ មក​រា ២០១៨​ថា អ្វី​ដែល​រូប​លោក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្យា​នោះ គឺ​បាន​គោរព​តាម​ការ​ណែនាំរបស់​សាលាក្រុង​កំពង់ចាម មិន​មាន​ធ្វើ​អាជីវកម្ម​ចែកចាយ​ត្រី​ត្រង់​ទីតាំង​ខាងលើ​ទៀត​ទេ ហើយរ​ថយន្ត​ដែល​ឈប់​ចត​នោះ​មិន​មាន​ដឹក​ត្រី​នោះ​ទេ នៅ​ពេល​យប់​ៗ​បើ​ចង់​ច្បាស់​វេលា​ម៉ោង​៩​ទៅ​១០​យប់មក​តាមដាន​នៅ​កន្លែង​របស់​លោក​ទៅ គ្មាន​រថយន្ត​ដឹក​ត្រី​បន្ត​ទៀត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ