ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អើយ​សាហា.វ​ម្ល៉េះ ចាក់​សម្លា.ប់​ប្រពន្ធ​ខ្លួនឯង​គ្មាន​អាសូរ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្តី​ប្រពន្ធ​២​នាក់​ទើប​រៀប​ការ​បាន​ជាង​១​ឆ្នាំ​អត់​ទាន់​មានកូន​ទេ ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង រហូត​ប្តី​បាន​ចាក់​ប្រពន្ធ​ខ្លួន​ជា​ច្រើន​កាំបិត ករណី​ឃាតកម្ម​មួយ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​២០​នាទី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​បា​ម ឃុំ​គោ​គ​ព្រេច…

ខេត្តតាកែវ ៖ ប្តី​ប្រពន្ធ​២​នាក់​ទើប​រៀប​ការ​បាន​ជាង​១​ឆ្នាំ​អត់​ទាន់​មានកូន​ទេ ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង រហូត​ប្តី​បាន​ចាក់​ប្រពន្ធ​ខ្លួន​ជា​ច្រើន​កាំបិត ករណី​ឃាតកម្ម​មួយ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​២០​នាទី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​បា​ម ឃុំ​គោ​គ​ព្រេច ស្រុក​គិរីវង់ ។

លោក​វរ​សេនី​ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហង់ ច​ន្ធូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ប្តី​) ទីលំនៅ​ភូមិ​បា​ម ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ មានស្រុក​កំណើត​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូរ ខេត្តកំពត បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ទៅ​លើ​ប្រពន្ធ​ឈ្មោះ​ប៉ែន ស្រី​ខួច អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ម ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ត្រូវជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អា​ធ​ម័ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​នៅ​វត្ថុ​តាង​មាន កាំបិត​ចុង​ស្រួច​១ ស្រោម​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ​១ និង​ម៉ក​សុវត្ថិភាព​ពណ៌​សរ​១ ។ ចំពោះ​ហេតុការណ៍​ចាក់​សម្លាប់​នេះ​បណ្តាល​មក​ពីរ​ទំនាស់​ផ្ទៃក្នុង​គ្រួសារ ។

មុន​ពេល​កើតហេតុ​គ្រួសារ​មួយ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​ប្តី​គិត​ខ្លី​ហ៊ាន​យក​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​ខ្លួន ដល់​ស្លាប់​បាត់បង់​ជីវិត​ដោយ​មិន​ស្តាយស្រណោះ​អ្វី​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​ឃាតករ​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​បច្ចុប្បន្ន​នេះ​សមត្ថ​និច្ច​ជំនាញ​កំពុង​តែ​បន្ត​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ឃាតករ​យក​មក​កាត់ទោស​ទៅ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ