ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

មនុស្ស​យន្ត​ទាត់​បាល់ មនុស្ស​យន្ត​បាល់ទាត់​នេះ​កំពុង​តែ​ដណ្ដើម​បាល់​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដោយ​មាន​១៥​ប្រទេស​ចូលរួម ។ ភ្លើង​ឆេះ​អគារ​ហាត់ប្រាណ​និង​សូ​ណា យ៉ាង​ហោច​មាន​អ្នក​ស្លាប់​២៩​នាក់ និង​បាត់​ខ្លួន​២៦​នាក់​ទៀត ដោយសារ​ភ្លើង​ឆេះ​អគារ​ហាត់ប្រាណ និង​សូ​ណា​នៅ​ក្រុង «Jecheon»…

មនុស្ស​យន្ត​ទាត់​បាល់

មនុស្ស​យន្ត​បាល់ទាត់​នេះ​កំពុង​តែ​ដណ្ដើម​បាល់​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដោយ​មាន​១៥​ប្រទេស​ចូលរួម ។

ភ្លើង​ឆេះ​អគារ​ហាត់ប្រាណ​និង​សូ​ណា
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​២៩​នាក់ និង​បាត់​ខ្លួន​២៦​នាក់​ទៀត ដោយសារ​ភ្លើង​ឆេះ​អគារ​ហាត់ប្រាណ និង​សូ​ណា​នៅ​ក្រុង «Jecheon» ភាគ​កណ្ដាល ប្រទេស​កូរ៉េ​ខាងត្បូង ។

រញ្ជួយ​ដី​នៅ​អ៊ីរ៉​ង់​ស្លាប់​ម្នាក់​និង​របួស​៩៧​នាក់
ស្ត្រី​ពពោះ​ម្នាក់​បាន​ស្លាប់ និង​៩៧​នាក់​ទៀត​រង​របួស​ដោយសារ​រញ្ជួយ​ដី​មានកំ​លាំង​៥,២​រិ​ក​ស្ទ័​រ នៅ​ក្រុង​តេ​ហា​រ៉​ង់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

បើកបរ​បុក​មនុស្ស​នៅ​ក្រុង​មែ​ល​ប៊​ន
ជនល្មើស​ម្នាក់​បាន​បើកឡាន SUV​ពណ៌​ស ទៅ​បុក​មនុស្ស​ដើរ​នៅ​លើ​ផ្លូវបំបែក​ក្រុង​មេ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​បណ្ដាល​ឲ្យ​របួស​ចំនួន​២៩​នាក់ ។

តោ​ចំនួន​៦​ក្បាល​នាំ​គ្នា​ឡើង​លើ​ដើមឈើ​គេច​ពី​កំ​ដៅ
តោ​ចំនួន ៦​ក្បាល​បាន​គេច​ពី​កំ​ដៅ​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើមឈើ និង​ជា​ព្រឹត្តិការណ៍​កម្រ​កើត​មាននៅ​លើ​ពិភពលោក ។

ចំណាយ​២០​លាន​ដុល្លារ​ទិញ​រូបគំនូរ​ផ្លូវ​ពាណិជ្ជកម្ម
រូបគំនូរ «Silk Road Landscape»​ឬ ផ្លូវ​ពាណិជ្ជកម្ម​ក្នុង​រាជវង្ស​មី​ុ​ញ ត្រូវ​បាន​សេដ្ឋីនី​ជនជាតិ​ចិន​ម្នាក់​ចំណាយ​ប្រាក់​ចំនួន​២០​លាន​ដុល្លារ​ទិញ​ពី​សារមន្ទីរ​របស់​ជប៉ុន ។

ពាក់អាវ​ក្រោះ​ទៅ​សួរសុខទុក្ខ​យោធា​នៅ​អ៊ី​រ៉ា​ក់
អនុ​ប្រធានាធិបតី​អា​មេ​រិ​ក បាន​ធ្វើ​ដំណើរ​ទៅ​សួរ​ទុក្ខ​កងទ័ព​របស់​ខ្លួន នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២១​ធ្នូ​២០១៧ ដោយ​ពាក់អាវ​ក្រោះ ។

បុរស​ម្នាក់​ត្រូវ​ក្រពើ​ស៊ី​នៅ​ហ្វ៊ី​លី​ពី​ន
ក្រពើ​មួយ​ក្បាល​បាន​ស៊ី​បុរស​ហ្វ៊ី​លី​ពី​ន​ម្នាក់ ខណៈ​ពេល​កំពុង​ចែវ​ទូក​គេច​ពី​ព្យុះ ដែល​បោកបក់​នៅ​កោះ​«​ប៉ា​ឡា​វ៉ា​ន់​» ភាគ​ខាងលិច​របស់​ប្រទេស ។

ស្លាប់​២៤០​នាក់​ដោយសារ​ព្យុះ «TEMBIN» នៅ​ហ្វី​លិ​ពិន
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន ២៤០​នាក់​ដោយសារ​ព្យុះ «TEMBIN» វាយប្រហារ​ហ្វី​លី​ពិន រួម​ទាំង​មាន​បាក់​ភក់ ។

ស្ត្រី​ចិន​ម្នាក់​ដែល​ខ្លាខាំ​នៅ​ឧទ្យាន​ត្រូវ​កូនស្រី​ប្ដឹង​ទារ​សំណង
ស្ត្រី​ម្នាក់​ដែល​ខ្លាខាំ​បណ្ដាល​ឲ្យ​ស្លាប់ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ក្នុង​ឧទ្យាន​សត្វ​ចិន ត្រូវ​បានកូន​ស្រី​ប្ដឹង​ទារប្រាក់​សំណង​ចំនួន​១,៥៥​លាន​យាន់ ឬ​ប្រហែល​ជាង​២,៣​សែន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ