ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀក​ហំ​ហាន​កាន់​ក្រដាសប្រាក់​១​ម៉ឺន​មួយ​ដុំ​ធំ​ថ្មីចែស ប៉ុន្តែ​ម៉ែ​អា​ថ្លែន​ក្លែងក្លាយ​សោះ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​យ៉ាង​ហំ​ហាន តែ​បែរជា​ដើរ​ចាយប្រាក់​ក្លែងក្លាយ ផ្អើល​អ្នកផ្សារ​ក្រមួន ​មក​ចោមរោម​មើល ធ្វើ​ឲ្យ​អ្នក​ចាយប្រាក់​ក្លែងក្លាយ​ដឹងខ្លួន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ ​នៅ​វេលា​ម៉ោង​៨​និងនិង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា នៅ​ផ្សារ​ក្រមួន…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​យ៉ាង​ហំ​ហាន តែ​បែរជា​ដើរ​ចាយប្រាក់​ក្លែងក្លាយ ផ្អើល​អ្នកផ្សារ​ក្រមួន ​មក​ចោមរោម​មើល ធ្វើ​ឲ្យ​អ្នក​ចាយប្រាក់​ក្លែងក្លាយ​ដឹងខ្លួន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ ​នៅ​វេលា​ម៉ោង​៨​និងនិង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា នៅ​ផ្សារ​ក្រមួន ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​ស្ត្រី​ឈ្មោះ មួ​ង លាប អាយុ​៣៨​ឆ្នាំ ជា​អ្នកលក់​ត្រី​នៅ​ផ្សារ​ក្រមួន​បាន​ឲ្យ​ដឹង​ថា គាត់​មាន​ទីលំនៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង មាន​ប្តី​ជា​អ្នកនេសាទ ។ គាត់​រៀបរាប់​បន្ត​ថា ប្តី​គាត់​តែង​រក​ត្រី​នៅ​ព្រែក​ទន្លេ​វ៉ៃ​គោ ។ ពេល​រក​ត្រី​បាន​គឺ​ឲ្យ​គាត់​ជា​ប្រពន្ធ​យក​មក​លក់​នៅ​ផ្សារ​ក្រមួន​ជា​ប្រចាំ​រាល់ថ្ងៃ បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សមរម្យ​នឹង​គេ​ដែរ មិន​អត់​ពេក​ទេ គឺរ​កមួយ​ថ្ងៃ​ហូប​បាន​មួយ​ថ្ងៃ​ដែរ ។ គាត់​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​៤ មក​រា ប្តី​គាត់​រក​ត្រី​ប៉ះ​ចំ​ថ្ងៃ​ស៊យ ឆ្លុះត្រី​មួយ​យប់​ទល់​ភ្លឺ គឺ​រក​ត្រី​បាន​តែ​មួយ​ក្បាល​គត់ គឺ​ត្រី​រ៉ស់​ទម្ងន់​៨​ខាំ ។

ព្រឹក​កើតហេតុ គាត់​បាន​ជិះ​កង់​យក​ត្រី​នោះ​មក​លក់ ក៏​ជួប​បុរស​ម្នាក់​ស្លៀកពាក់​ជា​ឯកសណ្ឋាន ប៉ូលិស​ជិះ​ម៉ូតូ​មក​ស្ទាក់ ហៅ​ទិញ​ត្រី​នៅ​លើ​ស្ពាន​គយ​ត្របែក ជិត​ផ្សារ​ក្រមួន​នេះ ហើយ​បាន​សួរ​ថា មាន​ត្រី​តែ​មួយ​ហ្នឹង​…​គាត់​ក៏​ឆ្លើយ​ថា រកបាន​តែ​មួយ​ហ្នឹង​ទេ​យប់មិញ ។ ពេល​នោះ​អ្នកទិញ​បាន​សំឡុត​ថា ត្រី​យួន​ឬ​ត្រី​ស្រែ ? គាត់​ឆ្លើយ​ថា ​ត្រី​ទន្លេ​វ៉ៃ​គោ ប្តី​ខ្ញុំ​រក​នៅ​ព្រែក​ទន្លេ​វ៉ៃ​គោ​យប់មិញ​ បាន​តែ​មួយ​ហ្នឹង​ផង ! ទើប​បុរស​នោះ​ឲ្យ​ថ្លឹង​ឃើញ​ទម្ងន់​៨​ខាំ គិត​ជា​ប្រាក់​១២.០០០​រៀល ។ ខណៈនោះ​អ្នកទិញ​ដែល​មាន​សម្លៀក​បំពាក់​បែប​ហំ​ហាន​ផង​បាន​លូក​ហោប៉ៅ​យក​ប្រាក់ ឃើញ​សុទ្ធតែ​ក្រដាស់​១​ម៉ឺនមួយ​ដុំ​ធំ​នៅ​ថ្មីចែស​ដូច​ទើប​និង​បើក​ពី​ធនាគារ​ព្រោះ​ក្រដាស់​ថ្មី​ៗ ចំនួន​រាប់​លាន​បាន​ដក​ក្រដាស​មួយ​ម៉ឺន​ឲ្យ​មួយ​សន្លឹក​និង​ក្រដាស់​៥០០​រៀល​បួន​សន្លឹក ហើយ​បាន​យក​ត្រី​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​រួច​បត់​ចូល​មក​ផ្សារ​ក្រមួន​បាត់​ទៅ ។

ពេល​គាត់​មក​ដល់​ផ្សារ​យក​ប្រាក់​នោះ​បម្រុង​ទិញ​ត្រី​គេ​លក់​បន្ត ទើប​អ្នកលក់​ត្រី​ដូច​គ្នា និយាយ​ថា លុយ​ឯង​ម៉េច​ក៏​ស្លេក​ម្ល៉េះ ? ក៏​យក​លុយ​ក្រដាស់​មួយ​ម៉ឺន​នេះ​មក​ពិនិត្យ​មើល​ទើប​ដឹង​ថា លុយ​ក្លែងក្លាយ​មែន​ក៏​ឆោ​ឡោ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកផ្សារ​មក​នាំ​គ្នា​ចោមរោម​មើល ។ គេ​ថា​ នេះ​ជា​សំណាង​ដែរ មាន​ត្រី​តែ​១ បើ​មាន​ច្រើន​គេ​ទិញ​ទាំងអស់​ក៏​លក់​ឲ្យ​ដែរ ដោយ​គ្មាន​ចាប់អារម្មណ៍​ថា គេ​ចាយ​លុយ​ក្លែងក្លាយ​ទេ ពីព្រោះ​​អ្នកទិញ​ស្លៀក​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​ប៉ូលិស គ្មាន​ឆ្ងល់ គ្មាន​សង្ស័យ​អ្វី​ទេ ។ ម្យ៉ាងទៀត​បើ​គ្មាន​ការ​ឆោឡោ​ទេ បុរស​នោះ​ពិតជា​ដើរ​ចាយប្រាក់​ក្លែងក្លាយ ទិញ​អីវ៉ាន់​ពេញ​ផ្សារ​ក្រមួន និង​អាច​បន្ត​ទៅ​ចាយ​នៅ​ផ្សារ​វាល​យន្ត​ទៀត ។ អាជីវករ​បាន​សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជន​ដើរ​ចាយប្រាក់​ក្លែងក្លាយ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​កុំ​ឲ្យ​ដើរ​ចាយ​ក្រដាស់ប្រាក់​ក្លែងក្លាយ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ