ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ខ្មែរ​ម្នាក់​បាន​នាំ​ភាព​ល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ តាម​រយៈ​កីឡា​ស្នូកឃ័រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី សួង ភា​វី ដែល​មានស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​មក​រស់នៅ​លើ​ទឹកដី​នៃ​សាធារណរដ្ឋ​កូរ៉េ​រយៈ​ជាង​៧​ឆ្នាំ ជា​ជ័យ​លា​ភី​ជើងឯក​កីឡា​ស្នូកឃ័រ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ពីរ​ឆ្នាំ​ជាប់​គ្នា…

រាជធានី​ភ្នំពេញ ៖ លោកស្រី សួង ភា​វី ដែល​មានស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​មក​រស់នៅ​លើ​ទឹកដី​នៃ​សាធារណរដ្ឋ​កូរ៉េ​រយៈ​ជាង​៧​ឆ្នាំ ជា​ជ័យ​លា​ភី​ជើងឯក​កីឡា​ស្នូកឃ័រ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ពីរ​ឆ្នាំ​ជាប់​គ្នា ២០១៦ និង​២០១៧ និង​ជានា​រី​គំរូ​សម្រាប់​នារី​ខ្មែរ ដែល​រៀប​ការ​ស្វាមី​កូរ៉េ​មក​រស់នៅ​លើ​ទឹកដី​កូរ៉េ​ក្នុង​ការ​អំណត់​តស៊ូ ព្យាយាម និង​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​ជីវិត​ទទួល​បាន​ជោគជ័យ​។

ចាប់តាំងពី​រៀន​លេង​កីឡា​ស្នូកឃ័រ​តាម​រយៈ​ស្វាមី មក​ទល់​បច្ចុប្បន្ន និង​ដោយ​មានការ​ឧ​ប​ត្ថ​ម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្វាមី​ជា​ជនជាតិ​កូរ៉េ លោកស្រី សួង ភា​វី បាន​ទទួល​ពានរង្វាន់​ចំនួន ៣៣​ពាន ក្នុង​នោះ​បាន​ទទួល​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១ ចំនួន​១០​ដង លេខ​២ ចំនួន​១០​ដង ហើយ​អ្វី​ដែល​ជា​រឿង​គួរ​ឲ្យ​មោ​ទ​នៈ និង​គួរ​ឲ្យ​កោតសរសើរ​ចំពោះ សួង ភា​វី គឺ​សុខចិត្ត​មិន​ព្រម​ចូល​ជា​សញ្ជាតិ​កូរ៉េ ដោយ​មូល​ហេតុតែ​មួយ​គត់​គឺ ចង់​លើក​ស្ទួយ​កិត្យានុភាព​ជាតិខ្មែរ​ឲ្យ​កម្ពុជា ក៏​ដូច​ជា​ជនរួមជាតិ និង​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្ដរជាតិ​ផ្សេង​ៗ​។

ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ សួង ភា​វី កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៨ លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លៃ​ង​នូវ​ការ​កោតសរសើរ និង​សូម​ជំរុញ​លើកទឹកចិត្ត​បន្ថែម​ទៀត ក្នុង​នាម​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​។ ដោយ​ជាមួយ​គ្នា​នេះ​លោក​នឹង​សិក្សា​ពី​នីតិវិធី និង​ស្នើ​សុំ​ជំនួយ​ពី​ក្រសួងការបរទេស​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក ដើម្បី​បញ្ចូល​ឈ្មោះ​ប្អូនស្រី សួង ភា​វី ជា​ជម្រើសជាតិ​កម្ពុជា​លើ​ផ្នែក​កីឡា​ស្នូកឃ័រ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ សួង ភា​វី មាន​សិទ្ធិ​ពេញលេញ​តំណាង​ឲ្យ​កម្ពុជា និង​មានឱកាស​ប្រកួត​លើ​ឆាក​អន្ដរជាតិ​កាន់តែ​ទូលំទូលាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ