ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​អំពាវនាវ​ឲ្យ​ពលរដ្ឋ គោរព​ច្បាប់​ចរាចរណ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី សូម​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជា​ពិសេស​ភ្លើង​សញ្ញា​ចរាចរណ៍ ពាក់​ខ្សែក្រវាត់ ពាក់មួក​សុវត្ថិភាព មិន​បើកបរ​បញ្ច្រាសទិស…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី សូម​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជា​ពិសេស​ភ្លើង​សញ្ញា​ចរាចរណ៍ ពាក់​ខ្សែក្រវាត់ ពាក់មួក​សុវត្ថិភាព មិន​បើកបរ​បញ្ច្រាសទិស និង​ត្រូវ​គោរព​ច្បាប់ ឲ្យ​បាន​គ្រប់​គ្រប់​គ្នា​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៨ ភ្លើងស្តុប​ថ្មី​ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹង​កក់ ប្រសព្វ​រវាងផ្លូវ R5R8 និង​ផ្លូវ R1R6 ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ពេល​នេះ​តទៅ និង​សូម​ប្រជា​ប្រពល​រដ្ឋ គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ