ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​យល់ព្រម​ចរចា​តាម​សំណើ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ការ​ចរចា​នឹង​ធ្វើ​ឡើង​វិញ​រវាង​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​៩ មក​រា ។ ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៥ មក​រា បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុង​សេ​អ៊ូ​ល​ដែល​ធ្វើ​កាលពី​៣​ថ្ងៃមុន​នេះ…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ការ​ចរចា​នឹង​ធ្វើ​ឡើង​វិញ​រវាង​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​៩ មក​រា ។

ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៥ មក​រា បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុង​សេ​អ៊ូ​ល​ដែល​ធ្វើ​កាលពី​៣​ថ្ងៃមុន​នេះ ។ ការ​ចរចា​នេះ​នឹង​ផ្តោត​លើ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ដែល​នឹង​បើក​ធ្វើ​នា​ថ្ងៃ​ទី​៩ កុម្ភៈ នៅ PYEONGCHANG និង​ពី​យថាភាព​នៃ​ការ​ចូលរួម​របស់​កូរ៉េ​ខាងជើង ក៏​ប៉ុន្តែ​ក៏​ផ្តោត​ផង​ដែរ​លើ​បញ្ហា​នៃ​ការ​កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ ។

នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង ។ ក្រសួង​បង្រួបបង្រួម​និយាយ​ថា កូរ៉េ​ខាងជើង​បាន​បញ្ជូន​ឱ្យ​យើង​នា​ព្រឹក​ថ្ងៃ​ទី​៥ មក​រា នូវ​សារ​មួយ​ដែល​គូសបញ្ជាក់​ថា ខ្លួន​ទទួលយក​សំណើ​ចរចា​ថ្ងៃ​ទី​៩ មក​រា របស់​កូរ៉េ​ខាងត្បូង ។

ការ​ជួប​គ្នា​នេះ​នឹង​ធ្វើ​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ជា​ភូមិ​មួយ​នៅ​តាម​ព្រំដែន​កូរ៉េ​ទាំង​២ ជា​កន្លែង​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​ដែល​បញ្ចប់សង្គ្រាម​កូរ៉េ (១៩៥០-១៩៥៣) ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​កបាន​ព្រម​ព្រៀង​គ្នា​ពន្យារពេល​សមយុទ្ធ​យោធា​រួម​ដែល​ពី​ដំបូង​គ្រោង​ធ្វើ​អំឡុង​ពេល​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដែល​សមយុទ្ធ​នេះ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នាំ​ឱ្យ​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ