ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៨​នេះ​រឹត​បន្តឹង​ខ្លាំង​លើ​សន្តិសុខ​-​សុ​វត្តិភាព​ណាស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ គណ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​គណ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​កិច្ច​ការពារ​សន្តិសុខ នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​៧​មក​រា បញ្ហា​ពិនិត្យ​លើ​កុងស៊ីបញ្ចាំ និង​បញ្ហា​ការ​រៀបចំ​សណ្តាប់ធ្នាប់ លើ​កំណាត់​ផ្លូវ​ទាំ​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​ជា​វិធានការ​នា​ប៉ុន្មាន​ខែ​កន្លង​មកនេះ ។

លោក​ចេ​វ ហាក់ ស្នងការ​រង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​មក​ដល់​ពេល​នេះ មិន​មានការ​ធូរស្រាល​នោះ​ទេ គឺ​មានការ​កកស្ទះ​ស្ទើ​គ្រប់​ម៉ោង​ពេល​ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​កម្លាំង​ប៉ូលិស​ត្រូវ​ដាក់​កម្លាំង​សម្រួល​ចរាចរណ៍​ជា​ប្រចាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ