ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចឹង​​ទៀត ​បង្កើត​កោះ​ខ្សាច់​អង្គុយ​ផឹកស្រា​គេច​ពី​ប៉ូលិស

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កំលោះ​-​ក្រមុំ​មួយ​ក្រុម​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​បង្កើត​កោះ​មួយ​នៅ​កណ្តាល​ទឹក​ខាងក្រៅ​ឆ្នេរ​នៅ​ក្រុង​តា​អ៊ីរូ​អា តំបន់ត្រីកោណ​កូ​រ៉ូ​មេន​ដេ​ល កាលពី​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ និង​បាន​យក​តុ​ពិ​ក​និក​ដាក់​លើ​កោះ​នាំ​គ្នា​ផឹកស្រា​ទស្សនាការ​បាញ់​កាំជ្រួច​ស្វាគមន៍​ឆ្នាំ​ថ្មី ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កំលោះ​-​ក្រមុំ​មួយ​ក្រុម​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​បង្កើត​កោះ​មួយ​នៅ​កណ្តាល​ទឹក​ខាងក្រៅ​ឆ្នេរ​នៅ​ក្រុង​តា​អ៊ីរូ​អា តំបន់ត្រីកោណ​កូ​រ៉ូ​មេន​ដេ​ល កាលពី​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ និង​បាន​យក​តុ​ពិ​ក​និក​ដាក់​លើ​កោះ​នាំ​គ្នា​ផឹកស្រា​ទស្សនាការ​បាញ់​កាំជ្រួច​ស្វាគមន៍​ឆ្នាំ​ថ្មី ។

អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ បាន​ចេញ​បញ្ជា​ហាម​ផឹកស្រា​នៅ​ទី​សាធារណៈ​ក្នុង​បរិវេណ​កូ​រ៉ូ​មេន​ដេ​ល នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រសិនបើ​អ្នក​ណា​ល្មើស​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រហែល​២៥០​ដុល្លារ ឬ​អាច​ជាប់គុក ។

អ្នកស្រុក​និយាយ​ក្នុង​ន័យ​កំប្លែង​ថា​មនុស្ស​មួយ​ក្រុម​ដែល​បង្កើត​ជា​កោះ​ស្ថិត​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ ទើប​មិន​បាន​ទទួល​ការ​បម្រាម​លើ​ការ​ផឹកស្រា ។ ទោះបីជា​បែប​ណា​ក៏​ដោយ​ប៉ូលិស​មិន​បាន​ប្រកាន់​ទៅ​លើ​មនុស្ស​មួយ​ក្រុម​នោះ​ទេ ខណៈ​ពេល​លោក​ច​ន​ខេ​ល​លី ជា​មេ​ប៉ូលិស​បាន​ថ្លែង​ក្រោយ​ពី​រួម​ដំណើរ​ពី​កោះ​ខ្សាច់​នេះ​ថា វា​ជា​គោល​គំនិត​ច្នៃប្រឌិត​ប្រសិនបើ​ខ្ញុំ​ដឹង​រឿង​នេះ​កាលពីមុន ខ្ញុំ​ប្រហែលជា​ទៅ​ចូលរួម​វង់​ជាមួយ​ពួក​គេ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ