ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ឡើង​ខ្ទេច សោកស្តាយ​បាត់បង់​ជីវិត​លោកវេជ្ជបណ្ឌិត​នៅ​កាល​ម៉ែត្រ​និង​ភរិយា

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​នឹង​៤១​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​ជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​នឹង​៤១​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​ជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស បាន​បើក​ទៅ​បុក​ជាមួយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បណ្តាល​ឱ្យ​ស្លាប់​ទាំង​ពីរ​ប្តី​ប្រពន្ធ ។

ជន​រង​គ្រោះ​អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ឈ្មោះ អៀង ភ័​ណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​វេជ្ជបណ្ឌិត​បម្រើ​ការ​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ជួន វ៉ា​ន់​នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ត្រូវជា​ប្រពន្ធ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៣៥០៤ បើកបរ​នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៧១០៨ បើកបរ​ដោយ​ឈ្មោះ ពៅ ម៉ៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​រនាម​ហា ឃុំ​វិហារ​សួ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម យាង​ពេញទំហឹង​ហើយ​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ក៏​បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​កើតហេតុ ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​មាន​ល្បឿន​លឿន​ហើយ​សង្ស័យ​បែក​កង់​មុខ​ក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ ក្នុង​ចំណែក​ផ្លូវ​ផ្ទុយ​គ្នា​តែ​ម្តង បើ​យោង​តាម​ការ​ពិនិត្យ​ក្រោយ​ពេល​កើតហេតុ​ឃើញ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​បែក​កង់​មុខ​ទាំង​សងខាង វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ