ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​សួនច្បារ​វិមាន​ឯករាជ្យ​ឲ្យ​រដ្ឋបាល​ខណ្ឌដូនពេញ​មើលថែ​ទាំ សណ្តាប់ធ្នាប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​សួនច្បារ​វិមាន​ឯករាជ្យ និង​សួនច្បារ​ខាងលិច​វិមាន​ឯករាជ្យ ជូន​ទៅ​ឲ្យ​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​គ្រប់គ្រង​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ព្រមទាំង​ការ​ត្រួតពិនិត្យ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ថែទាំ​ផង​ដែរ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ចំនួន​ពីរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​សួនច្បារ​វិមាន​ឯករាជ្យ និង​សួនច្បារ​ខាងលិច​វិមាន​ឯករាជ្យ ជូន​ទៅ​ឲ្យ​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​គ្រប់គ្រង​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ព្រមទាំង​ការ​ត្រួតពិនិត្យ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ថែទាំ​ផង​ដែរ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ចំនួន​ពីរ គឺ​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន​ប្រចាំ​ចែក​គ្នា​មិន​ដាច់ ។

ពិធី​ប្រគល់ និង​ទទួល​សួនច្បារ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​លិខិត​ប្រគល់​-​ទទួល​សួនច្បារ​នោះ​បាន​បញ្ជាក់​ថា ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ប្រគល់​ទីតាំង​សួនច្បារ​វិមាន​ឯករាជ្យ និង​សួនច្បារ​ខាងលិច​វិមាន​ឯករាជ្យ ជូន​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​គ្រប់គ្រង​ថែទាំ​ធ្វើ​អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ព្រមទាំង​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មិន​ឲ្យ​មានការ​ចត​លើ​ទ្រូងផ្លូវ និង​ការ​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​ឡើយ ។

ក្នុង​ករណី បាតុភាព​អសកម្ម​ខាងលើ​កើត​មាន រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។
គួរ​រំលឹក​ថា កាលពី​វិច្ឆិកា​ឆ្នាំ​២០១៧​កន្លង​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រគល់​សួនច្បារ​សម្តេច​តេ​ជោ​ហ៊ុន​សែន​នៅ​មុខ Naga World ឲ្យ​ទៅ​រដ្ឋបាល​ខណ្ឌចំការមន​គ្រប់គ្រង ថែទាំ និង​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ