ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ស្តារ​ប្រឡាយ​ទួល​ពង្រ​ក្នុង​ពេល​ឆាប់​ៗ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រឡាយ​ទួល​ពង្រ​នឹង​ចាប់ផ្ដើម​ស្ដារ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដើម្បី​កាត់​បន្ថយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ ពិសេស​នៅ​តំបន់​សាលាក្ដី​ខ្មែរក្រហម ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ គម្រោងការ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រឡាយ​ទួល​ពង្រ​កាលពី​រសៀល ថ្ងៃ​ទី​០៣ ខែមករា…

រាជធានី​ភ្នំពេញ ៖ ប្រឡាយ​ទួល​ពង្រ​នឹង​ចាប់ផ្ដើម​ស្ដារ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដើម្បី​កាត់​បន្ថយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ ពិសេស​នៅ​តំបន់​សាលាក្ដី​ខ្មែរក្រហម ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ គម្រោងការ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រឡាយ​ទួល​ពង្រ​កាលពី​រសៀល ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ប្រជុំ​នោះ​បាន​សម្រេច​ឲ្យ​មានការ​រៀបចំ​ស្ដារ​ប្រឡាយ​ទួល​ពង្រ​ទី​១ និង​ទួល​ពង្រ​ទី​២ ដើម្បី​រំដោះ​ទឹក​ពី​តំបន់​សាលាក្ដី​ខ្មែរក្រហម​ភូមិ​ទួល​ពង្រ និង​កាត់​បន្ថយ​ការ​លិចលង់​ទឹកជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​សិក្សា​បច្ចេកទេស​បន្ថែម​គឺ​ត្រូវ​ដាក់​លូ​ប្រអប់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣​ដល់​ប្រឡាយ​ទួល​ពង្រ​ទី​២ ។ កិច្ចប្រជុំ​នោះ​ដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ប្រគល់​-​ទទួល​ការ​ទទួលខុសត្រូវ​គ្រប់គ្រង​សួនច្បារ​វិមាន​ឯករាជ្យ និង​សួនច្បារ​ខាងលិច​វិមាន​ឯករាជ្យ​ជូន​រដ្ឋបាល​ខណ្ឌដូនពេញ​ដើម្បី​គ្រប់គ្រង​បន្ត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ពិសេស​តំបន់​សាលាក្ដី​ខ្មែរក្រហម​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​តំបន់​ក្បែរ​ៗ​នោះ​កាលពី​រដូវវស្សា​កន្លង​មកនេះ បាន​ទទួល​រង​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ផង​ដែរ ។ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៏​មុន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​ត្រួតពិនិត្យ​ដើម្បី​រក​ច្រក​ដោះស្រាយ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ខាងលើ​នេះ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​នូវ​គម្រោង​ស្ថាបនា​ប្រឡាយ​ទួល​ពង្រ​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ