ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​7​គ្រឿង​រង​ការ​បំផ្លាញ​នៅ​មូលដ្ឋាន​អាកាសចរណ៍​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​យោធា និង​ការទូត​កាសែត​រុ​ស្ស៊ី KOMMERSANT រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ មក​រា ថា យន្តហោះ​រុ​ស្ស៊ី​យ៉ាងតិច​៧​គ្រឿង​រង​ការ​បំផ្លាញ​ដោយ​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ…

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​យោធា និង​ការទូត​កាសែត​រុ​ស្ស៊ី KOMMERSANT រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ មក​រា ថា យន្តហោះ​រុ​ស្ស៊ី​យ៉ាងតិច​៧​គ្រឿង​រង​ការ​បំផ្លាញ​ដោយ​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ប្រទេស​ស៊ី​រី ។

យោង​តាម​កាសែត​នោះ​ថា នេះ​ជា​ការ​បាត់បង់​សម្ភារ​ធ្ងន់ធ្ងរ​បំផុត​របស់​កង​យន្តហោះ​រុ​ស្ស៊ី​តាំងពី​ចាប់ផ្តើម​ធ្វើ​អន្តរាគមន៍​របស់​ខ្លួន​ជួយ​ដល់កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ពី​ឆ្នាំ​២០១៥​មក ។ ការបាញ់​ផ្លោង​ដែល​គេ​ថា ដោយ​ពួក​អ៊ិ​ស្លា​ម​និយម​រ៉ា​ឌី​កាល់​ក៏​បណ្តាល​ឱ្យ​ទាហាន​រុ​ស្ស៊ី​ប្រមាណ​ជា​១០​នាក់​រង​របួស​ផង​ដែរ ។

កាសែត​បញ្ជាក់​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន SU-24 ចំនួន​៤​គ្រឿង យន្តហោះ​ប្រដេញ SU-35S ចំនួន​២​គ្រឿង ព្រមទាំង​យន្តហោះ​ដឹក​ជញ្ជូន AN-72 មួយ​គ្រឿង​រួម​ទាំង​ឃ្លាំង​គ្រាប់​មួយ​រង​ការ​បំផ្លាញ ។ ទោះបី​យ៉ាងណា ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ឡើយ ។

ក្រសួង​នោះ​មុន​នេះ​ប្រកាស​ថា អ្នក​បើក​២​នាក់​នៃ​ឧទ្ធម្ភាគចក្រ​ធុន MI-24 មួយ​គ្រឿង​បាន​ត្រូវ​ស្លាប់​នា​ថ្ងៃ​ទី​៣១ ធ្នូ នៅ​ស៊ី​រី​ក្នុង​គ្រោះថ្នាក់​មួយ​មក​ពី​បញ្ហា​មេកា​និក ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១១ ធ្នូ បាន​បញ្ជា​ឱ្យ​ដក​ជា​បន្ត​បន្ទាប់​​កងទ័ព​រុ​ស្ស៊ី​មួយ​ផ្នែក​ដែល​ដាក់​ពង្រាយ​នៅ​ស៊ី​រី ក៏​ប៉ុន្តែ​ក្រុង​មូ​ស្គូ​មាន​បំណង​រក្សា​ទុក​វត្តមាន​យោធា​ជា​អចិន្ត្រៃយ៍​នៅ​មូលដ្ឋាន TARTOUS និង HMEIMIM នៅ​ស៊ី​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ