ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតក.ម្ម និង​ចោរកម្ម

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ក្បាល​បុរស​ម្នាក់ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ខេត្តកំពត រួច​រត់គេច​ខ្លួន​ទៅ​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អស់​រយៈពេល​ជា​យូរ​ខែ ។ រហូត​ដល់​ក្រោយមក​ជនសង្ស័យ បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​មួយ​ភ្លែត ស្រាប់តែ​យក​ទៅ​លក់​នៅ​ឯ​ខេត្តបន្ទាយមានជ័យ…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ក្បាល​បុរស​ម្នាក់ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ខេត្តកំពត រួច​រត់គេច​ខ្លួន​ទៅ​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អស់​រយៈពេល​ជា​យូរ​ខែ ។ រហូត​ដល់​ក្រោយមក​ជនសង្ស័យ បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​មួយ​ភ្លែត ស្រាប់តែ​យក​ទៅ​លក់​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ក៏​ត្រូវ​ម្ចាស់​ប្តឹង​ខាង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ឱ្យ​សហ​ការណ៍​ជាមួយ​ខាង​បន្ទាយ​មាន​ជ័យ តាម​ចាប់​ឃាត់ខ្លួន លុះ​ស្រាវជ្រាវ​រក​ឃើញ​ករណី​ឃាតកម្ម​នៅ​ខេត្តកំពត កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ រហូត​ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ ក៏​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន រហូត​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ ក៏​បញ្ជូន​ជនសង្ស័យ​ឱ្យទៅ​សមត្ថកិច្ច​ខាង​ខេត្តកំពត​វិញ ។

ប្រភព​ព័ត៌មាន​ពី លោក​វរសេនីយ៍ត្រី ស៊ិ​ន តាំ នាយការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ៅ សៅ​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត បាន​ឈ្លោះ​ទាស់ទែង​ជាមួយ​បុរស​ម្នាក់​ឈ្មោះ សាយ សាក់ អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា រួច​ក៏​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល បណ្តាល​ឱ្យ​ដួល​សន្លប់ រួច​ក៏​យក​ពូថៅ​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ត្រង់​កន្លែង​ក្បាល បណ្តាល​ឱ្យ​ប្រកាច់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

លោក​បន្ត​ទៀត​ថា ក្រោយមក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយៈពេល​ជា​ច្រើន​ខែ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ អ៊ុំ សុភាព ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ហើយ​ក៏​យក​ម៉ូតូ​នោះ​ទៅ​លក់​នៅ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ពេល​នោះ​ម្ចាស់​ម៉ូតូ​បាន​ប្តឹង​ខាង​លោក ឱ្យ​សហ​ការណ៍​ជាមួយ​ខាង​បន្ទាយ​មាន​ជ័យ​ចាប់​ឃាត់ខ្លួន ។

លោក​បញ្ជាក់​ថា ក្រោយ​ពី​សួរ​ចម្លើយ​រួច រក​ឃើញ​ថា ជនសង្ស័យ​ខាងលើ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទៅ​លើ​បុរស​ចំណាស់​ម្នាក់​នៅ​ខេត្តកំពត ហើយ​ក៏​មាន​ដីកា​តាម​ចាប់​ជនសង្ស័យ​នេះ​ពី​តុលាការ​ខេត្តកំពត​ផង​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​លោក​បាន​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទៅ​ឱ្យ​សមត្ថកិច្ច​ខាង​ខេត្តកំពត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ