ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.​ប ៖ ចិន​ផ្តល់​ជំនួយ​១៣​លាន​ដុល្លារ​សម្រាប់​ការ​បោះ​ឆ្នោត​ចំនួន២ នៅ​ក្នុង​ឆ្នាំ​២០១៨

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះ​ឆ្នោត​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែមករា​ ឆ្នាំ​២០១៨ ​ថា ប្រទេស​ចិន​បាន​ផ្តល់​ថវិកា​១៣​​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ​។…

​រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះ​ឆ្នោត​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែមករា​ ឆ្នាំ​២០១៨ ​ថា ប្រទេស​ចិន​បាន​ផ្តល់​ថវិកា​១៣​​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ​។ ដែល​ជំនួយ​នេះ គឺ​មាន​សម្ភារៈ​ចំណួន​៣០​មុខ​របស់​ចិន​នឹង​ត្រូវ​បាន​​​ផ្តល់​​ក្នុង​ពេល​នាយក​រដ្ឋមន្ត្រី​ចិន​លោក លី ធឺ​ឈាង​ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​មេគង្គ​ឡាន​ឆាង​ នា​ថ្ងៃ​ទី​១១ ​ខែមករា ​ឆ្នាំ​២០១៨ ​នេះ​។

លោក​ ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា ​ប្រទេស​ចិន ជប៉ុន និង​រុ​ស្ស៊ី​ បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់ ​គ.ជ.​ប ​នៅ​ពេល​អា​មេ​រិ​ក ​និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​ការ​បោះ​​ឆ្នោត​ឆ្នាំ​២០១៨​។

​លោក​បាន​បញ្ជាក់​ថា​៖ «​ទោះបីជា​បរទេស​មិន​ផ្តល់​ជំនួយ ក៏ គ​.​ជ​.​ប បាន​ត្រៀមលក្ខណៈ​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​នេះ​។ កាលៈទេសៈ​នេះ គ​.​ជ​.​ប មាន​ទាំង​ធនធានមនុស្ស​និង​​ថវិកា​»​។ លោក​បន្ត​ថា ​សម្រាប់​ប្រទេស​ជប៉ុន ​មិន​បាន​គិត​ពី​បញ្ហា​នយោបាយ ឬ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ប្រទេស​ជប៉ុន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ ដែល​​ក្នុង​នោះ​ គឺ​មាន​អ្នកជំនាញ​៣​នាក់​របស់​ជប៉ុន​ កំពុង​បម្រើ​ការងារ​នៅ គ​.​ជ​.​ប​។​

​ចំពោះ​ប្រទេស​រុ​ស្ស៊ី​វិញ ក៏​បាន​ផ្តល់​ភ្លើង​ខៀវ​ក្នុង​ការ​ផ្តល់​ជំនួយ​ហើយ តែ​ គ​.​ជ​.​ប ​និង​ភាគី​រុ​ស្ស៊ី​កំពុង​សិក្សា​គ្នា​ថា ​តើ​ ​គ​.​ជ​.​ប ​ត្រូវការ​អ្វីខ្លះ​ពី​រុ​ស្ស៊ី និង​រុ​ស្ស៊ី​ត្រូវ​ផ្តល់​អ្វីខ្លះ​ដល់​ គ​.​ជ​.​ប ។

គួរ​បញ្ជាក់​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​ និង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នេះ គ​.​ជ​.​ប ប្រកាស​គ្រោង​ចំណាយ​ប្រមាណ​៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ​សម្រាប់​ការ​បោះ​​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អង្គ​បោះ​គឺ​មាន​សមាជិក​-​សមាជិការ​សភា​១២៣​រូប​ និង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ក្នុង​តួនាទី​ជាង​១​ម៉ឺន​នាក់ និង​មាន​បក្ខជន​ឈរឈ្មោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ហ៊្វុន​ស៊ិ​ន​ប៉ិច សរុប​ចំនួន​៣៧៥​នាក់ ស្រី​៤៩​នាក់​ នៅ​ភូមិភាគ​ចំនួន​៨​ទូ​ទាំង​ប្រទេស​៕

កែសម្រួលដោយ