ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បាន​បិទ​ការ​ស៊ើបសួរ​ហើយ នៅ​ចាំតែ​ចៅក្រម​ជំនុំជម្រះ​ទោស​ប៉ុណ្ណោះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ សំណុំរឿង​មាន់​ជល់​ដ៏​ល្បី​នៅ​ស្រុក​ល្វាឯម ដែល​សមត្ថកិច្ច​ខេត្តកណ្តាល​បង្ក្រាប​នេះ មក​ដល់​ពេល​នេះ លោក…

ខេត្តកណ្តាល ៖ មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ សំណុំរឿង​មាន់​ជល់​ដ៏​ល្បី​នៅ​ស្រុក​ល្វាឯម ដែល​សមត្ថកិច្ច​ខេត្តកណ្តាល​បង្ក្រាប​នេះ មក​ដល់​ពេល​នេះ លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល បាន​បិទ​ការ​ស៊ើបសួរ​ហើយ បញ្ជូន​ទៅ​ឲ្យ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្តកណ្តាល ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅឡើយ​ទេ ។

ជន​ត្រូវ​ចោទ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី ត្រូវ​បាន​លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ភ្នាក់ងារ​ល្បែងស៊ីសង​ខុសច្បាប់​» តាម​មាត្រា​៥ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង ។ បទល្មើស​នេះ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល ។

សូម​ជម្រាប​ថា ៖ ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ចំនួន​ពីរ​កន្លែង ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​មេ​សង្វៀន​បញ្ជល់មាន់​រូប​នោះ បាន​ចូលខ្លួន​ប្រគល់​ឱ្យ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

ចំណាត់ការ​ដ៏​ក្តៅ​របស់​សមត្ថកិច្ច​នេះ បន្ទាប់​ពី​មាន​បទបញ្ជា​ដាច់​ណាត់​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បញ្ជា​ឱ្យ​ម្ចាស់​សង្វៀន​ជល់​មាន់​ល្មើសច្បាប់​ដ៏​ធំ​នៅ​អរិយ៍​ក្សត្រ ខេត្តកណ្តាល និង​នៅ​ស្រុក​បាទី ខេត្តតាកែវ ឱ្យ​ប្រគល់​ខ្លួន​ឱ្យ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ