សំណាងម៉្លេះ រៀបការម្តងជាមួយកូនក្រមុំ៣នាក់
សារព័ត៌មាន «Daily Mail» របស់អង់គ្លេសផ្សាយថា លោក Mohammed Semanda ជនជាតិអ៊ូហ្គង់ដា អាយុ៥០ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារី៣នាក់នៅក្នុងថ្ងៃតែមួយដើម្បីសន្សំសំចៃប្រាក់…
សារព័ត៌មាន «Daily Mail» របស់អង់គ្លេសផ្សាយថា លោក Mohammed Semanda ជនជាតិអ៊ូហ្គង់ដា អាយុ៥០ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារី៣នាក់នៅក្នុងថ្ងៃតែមួយដើម្បីសន្សំសំចៃប្រាក់…
សារព័ត៌មាន «Daily Mail» របស់អង់គ្លេសផ្សាយថា លោក Mohammed Semanda ជនជាតិអ៊ូហ្គង់ដា អាយុ៥០ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារី៣នាក់នៅក្នុងថ្ងៃតែមួយដើម្បីសន្សំសំចៃប្រាក់ ព្រោះគេជាអាជីវករលក់ម្ហូបអាហារគ្មានប្រាក់ច្រើនអាចរៀបការដាច់ដោយឡែកពីគ្នាបាន ។ កូនក្រមុំទាំង៣នាក់យល់ព្រមរៀបការព្រមគ្នាព្រោះពួកនាងស្រឡាញ់លោកMohammed ខ្លាំងទោះបីជារូបគេគ្មានប្រាក់ច្រើនក៏ដោយ ។
លោកMohammedបានរៀបការជាមួយនាងសាលម៉ាត ម៉ាលូវ៉ាក់កេ អាយុ៤៨ឆ្នាំប្រពន្ធដំបូងរបស់ខ្លួនកាលពី២០ឆ្នាំមុនដោយមានកូនចំនួន៥នាក់ និងនៅរួមរស់ជាមួយគ្នាដល់សព្វថ្ងៃ ។ ក្រោយមកមាននារី២នាក់ទៀតធ្វើជាប្រពន្ធថ្មីរបស់លោក ហើយនាងសាលម៉ាត ក៏មិនថាអីដែរ ដោយនាងបានស្លៀកពាក់ឈុតកូនក្រមុំនៅក្នុងពិធីនេះដែរ រហូតក្លាយជាអាពាហ៍ពិពាហ៍ទាំង៣នាក់រួមគ្នា ។
នាងបញ្ជាក់ថា «ខ្ញុំពេញចិត្តបំផុតដែលប្ដីរៀបការជាមួយពួកយើង ព្រោះជានិមិត្តសញ្ញាបង្ហាញឲ្យឃើញថាគេមិនបានលំអៀងទៅលើនរណាម្នាក់ឡើយ» ។
កូនក្រមុំថ្មីទាំង២នាក់គឺនាង Jameo Nakayizaអាយុ២៧ឆ្នាំ និងនាងMastulah អាយុ ២៤ឆ្នាំត្រូវជាបងប្អូន ហើយរស់នៅរួមគ្នាយ៉ាងសុខសប្បាយ ។
លោកMohammed Semandaថ្លែងថាពួកនាងគ្មានការប្រច័ណ្ឌវាយតប់គ្នា ហើយក៏រស់នៅតាមផ្ទះ រៀងៗខ្លួន ដោយគេបានសន្យាថានឹងខំធ្វើការងារដើម្បីរកប្រាក់ចិញ្ចឹមពួកនាង ។
ពិធីរៀបការនេះបានរៀបចំឡើងយ៉ាងសាមញ្ញនៅក្នុងភូមិមួយដែលបានដំណើរការយ៉ាងរលូន ហើយមានបងប្អូនចូលរួមយ៉ាងកុះករនៅដំណាច់ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ