ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​ស្ត្រី​ឆបោក​យក​មក​សាកសួរ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកា​កោះហៅ​ស្ត្រី​ឆបោក​ឈ្មោះ…

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកា​កោះហៅ​ស្ត្រី​ឆបោក​ឈ្មោះ អៀ​ត សា​រឹម ឲ្យ​ចូល​មក​តុលាការ ដើម្បី​សាកសួរ​បណ្តឹង​ពលរដ្ឋ​ជាង​៣០​នាក់ នៅ​ស្រុក​កៀនស្វាយ ពាក់ព័ន្ធ​ការ​ឆបោក​ប្រាក់​ធានា​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន ។

បច្ចុប្បន្ន ជនជាប់ចោទ​រូប​នោះ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល ។ សូម​ជម្រាប​ថា កាល​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពលរដ្ឋ​ជាង​៣០​នាក់ មក​ពី​ស្រុក​កៀនស្វាយ បាន​មក​ដាក់​ពាក្យបណ្តឹង ទៅ​លើ​ស្ត្រី ឆបោក ឈ្មោះ អៀ​ត សា​រឹម ដែល​បាន​ឆបោក​ប្រាក់​ពួក​គាត់ ថា​ធានា​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន ចូល​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​សុំ​ឲ្យ​តុលាការ​មេត្តា​ជួយ​ដោះស្រាយ​តាម​ច្បាប់ ។

ពលរដ្ឋ​ជា​ច្រើន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​បាន​ស្ត្រី​ឈ្មោះ អៀ​ត សា​រឹម បាន​ឆបោក​ពួក​គាត់ ដោយ​លួងលោម​ថា បើ​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន បាន​ប្រាប់​ខែ​ច្រើន ចាំ​ខ្លួន​ធានា​យក​ទៅ ឲ្យ​តែ​ប្រគល់​ប្រាក់​ឲ្យ​ខ្លួន​ម្នាក់ ១,០០០​ដុល្លារ ទៅ​២,០០០​ដុល្លារ បាន​ទៅ​ហើយ ។

តែ​អ្វី​ដែល​ពួក​គាត់​ខំ​ទុកចិត្ត​នោះ គឺ​បាន​ត្រឹមតែ​ត្រូវ​ស្ត្រី​ឆបោក អៀ​ត សា​រឹម យក​លុយ​ពី​ពួក​គាត់​យក​ទៅ​ចាយ​អស់ ពោល​គឺ​លុយ​ក៏​អស់ មនុស្ស​ក៏​អត់​បាន​ទៅ ។ ពលរដ្ឋ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ពួក​គាត់​មក​ដាក់​ពាក្យបណ្តឹង គឺ​សូម​ឲ្យ​តុលាការ​មេត្តា​ជួយ​ដោះស្រាយ​តាម​ច្បាប់ ។ ដែល​ប​ច្ចប្ប​ន្ន ស្ត្រី​ឆបោក​ឈ្មោះ អៀ​ត សា​រឹម កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្តកណ្តាល ។

សូម​រំឭក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នេះ ក្រោយ​គេចខ្លួន​ជាង​២​ខែ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល ។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ស្ត្រី​ឆបោក អៀ​ត សា​រឹម ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ ចាប់ខ្លួន​នៅ​ចំណុច​ក្នុង​បុរី​មួ​យក​ន្លៃ​ង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ហើយ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ