ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

្ក​ក្រោយ​លោក​មន្ត្រី​បុក​គេ​ហើយ​និយាយ​ថា «​បើ​ហ៊ាន​ឃាត់ខ្លួន​គាត់ តេ​ប្រាប់​មេ​ហើយ​» មេ​ណា​អុ​ី​ចេះ?

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​​ម្នាក់​ដែល​គេ​ស្គាល់​ជា​មន្ត្រី​បម្រើ​ការ​​នៅ​អង្គភាព​ឧស្សាហកម្ម​ខេត្តកណ្តាល បាន​ប្រើ​អំណាច​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​​ជាំ​ស្រែក​ចង្អុល ឱ្យ​​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​កំពុង​វាស់​ជាតិ​​អាល់កុល​លើ​ខ្លួន​​ដោយ​​គំរាម​ថា បើ​ហ៊ាន​​ឃាត់ខ្លួន​គាត់ ​តេ​ប្រាប់​មេ​​គាត់​ភ្លាម​ ​ខណៈ​ដែល​សមត្ថកិច្ច​…

ខេត្តកណ្តាល ៖ ​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​​ម្នាក់​ដែល​គេ​ស្គាល់​ជា​មន្ត្រី​បម្រើ​ការ​​នៅ​អង្គភាព​ឧស្សាហកម្ម​ខេត្តកណ្តាល បាន​ប្រើ​អំណាច​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​​ជាំ​ស្រែក​ចង្អុល ឱ្យ​​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​កំពុង​វាស់​ជាតិ​​អាល់កុល​លើ​ខ្លួន​​ដោយ​​គំរាម​ថា បើ​ហ៊ាន​​ឃាត់ខ្លួន​គាត់ ​តេ​ប្រាប់​មេ​​គាត់​ភ្លាម​ ​ខណៈ​ដែល​សមត្ថកិច្ច​ នាំ​​គាត់​ទៅ​​​កាន់​អធិការដ្ឋាន​ ។

ហេតុការណ៍​​​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​១៥​​នាទី​យប់​ថ្ងៃ​ទី​០៣ ​មករា ​ស្ថិត​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២១ ​​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​​តា​ខ្មៅ ខេត្តកណ្តាល គឺក្រោយពេល​មានករណីគ្រោះថ្នាក់​ចរាចរណ៍​ ដោយ​រថយន្តនេះ បានបុក​ជាមួយ​ម៉ូតូ១គ្រឿងរួចព្យាយាមបើកគេចខ្លួនចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋ​ដេញតាមឃាត់បានទាំងរថយន្ត និង​ម្ចាស់។

បើ​តាម​លោក​អនុសេនីយ៍ឯក សា៑ង រិ​ទ្ធី នាយ​រង​ផ្នែក​ចរាចរណ៍​នៃ​អធិការ​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹងថា បុរស​រូប​នេះ​ឈ្មោះ អឹ​ុ​ម វ​ណ្ណះ ​អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​ព្រែក​សំរោង​០៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​ ​កណ្តាល​ បើករថយន្ត​​​បា​ឡែ​ន ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កណ្តាល 2A​-8278  ។ ដោយឡែក ខាង​ជន​រង​គ្រោះស្គាក់ម្នាក់​​​ឈ្មោះ សេង សែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តំបន់​មាន​ជ​យ័ ឃុំ​សម្បត្តិ​មាន​ជ​យ័ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ ។

ប្រភពបន្តថា ​នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ ដែល​បើកបរ​ដោយ​បុរស​​ជា​មន្ត្រី មន្ទីរ​ឧស្សាហកម្ម​ខេត្តកណ្តាលនេះ  ធ្វើដំណើរ​ក្នុងពី​ទិស​ដៅ​ជើង ​ទៅ​ត្បូងក្នុង​ល្បឿន​លឿន​ និងក្នុង​ស្ថានភាព​ស្រវឹង​ជោក​​ជាំដែរ​។ លុះមកដល់ចំណុច​កើតហេតុ ក៏ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ពី​រ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា (ពី​ត្បូង​ទៅ​ជើង)​ ចំ​យ៉ាង​ពេញទំហឹង ហើយ​បន្ថែម​ល្បឿន​បើក​រត់គេច បាន​ប្រហែល​ជិត​៥០០​ម៉ែត្រ​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​ឃាត់​បាន​ ។ ភ្លាម​ៗ​នោះ កម្លាំង​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុធ្វើការ​វាស់វែង និង​យក​ម្ចាស់​រថយន្ត​បង្ករ​មក​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ ​។

អត្ថបទសរសេរ ដោយ