ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​មុន​គ្រាន់តែ​ឱប​ថើប​ច្របាច់ លើក​នេះ​ដឹកនាង​​ទៅ​សរុប «អស្ចារ្យ​​លោក​ឪ​ចុង​»

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ ត្រូវ​ឪពុកចុង​ប្រើ​ល្បិច​កល ​នាំ​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច​នៅ​កន្លែង​ស្ងាត់​មួយ ​ស្ថិត​នៅខាងក្រោយ​រោងចក្ រ​ដែល​មាន​ទីតាំង​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់ កណ្តាល កាល​ពី​វេលា​ម៉ោង​៥​…

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ ត្រូវ​ឪពុកចុង​ប្រើ​ល្បិច​កល ​នាំ​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច​នៅ​កន្លែង​ស្ងាត់​មួយ ​ស្ថិត​នៅខាងក្រោយ​រោងចក្ រ​ដែល​មាន​ទីតាំង​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់ កណ្តាល កាល​ពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ​កន្លង​មកនេះ ។ បន្ទាប់​ពី​ត្រូវ​រំលោភ​រួច ក្មេង​ស្រី​រង​គ្រោះ​បាន​យក​រឿង​នេះ ទៅ​ប្រាប់​បង ក៏​ឈាន​ទៅ​ដាក់​ពាក្យ​ប្តឹង​ឱ្យ​ចាប់ខ្លួន​បុរស​គម្រក់​នោះ ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ តាម​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា បុរស​ល្មោភកាម​នោះ​​ឈ្មោះ វ៉េ​ង ពី​វ ហៅ​ទ្រី អាយុ​៤៤​ឆ្នាំ ប្រកប​របរ​លក់ដូរ​ មាន​ទីលំនៅ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​អាយុ​១៣​ឆ្នាំ ។

មន្ត្រី​ដដែល​បាន​បន្ថែម​ថា នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ ម្តាយ​កុមារី​រង​គ្រោះ​បាន​លែងលះ​ជាមួយ​ប្តី ។ បន្ទាប់​មក​បាន​មក​សែនព្រេន​ជាមួយ​ឈ្មោះ វ៉េ​ង ពី​វ មានស្រុក​កំណើត​ភូមិ​ស្លា ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់​កណ្តាល បំពេញ​កិច្ច​ធ្វើ​ជា​ប្តី​ប្រពន្ធ ហើយ​បាន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុមហ៊ុន​មួយ​ ជាមួយ​កូនស្រី​និង​ប្ដី​ក្រោយ​​ឈ្មោះ វ៉េ​ង ពីង ដើម្បី​ប្រកបការងារ​រក​ទទួលទាន ។ ប្រភព​បន្ត​ថា កន្លង​មក​ឈ្មោះ វ៉េ​ង ពី​វ តែងតែ​បៀតបៀន​ទៅ​លើ​កូនចុង​ដូច​ជា ឱប​ថើប ច្របាច់​សុដន់ តែ​ក្មេង​ស្រី​មិន​ដែល​និយាយ​រឿងហេតុ​ប្រាប់​ម្តាយ​ទេ ព្រោះ​ខ្លាច​ម្តាយ​ពិបាកចិត្ត ។ រហូត​ដល់​ថ្ងៃ​ទី​៣០ ធ្នូ វេលា​ម៉ោង​៨​យប់ ​ក្មេង​ស្រី និង​មិត្តភក្តិ​បាន​ចេញ​ពីផ្ទះ​ជួល​ទៅ​មើល​ល្ខោនបាសាក់​នៅ​ជិត​ផ្ទះ​ក្នុង​ក្រុមហ៊ុន​នោះ រ​ហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ធ្នូ ទើប​នាង​ត្រឡប់​ពី​មើលល្ខោន​វិញ​ ឡើង​ទៅ​សម្រាក​នៅ​លើ​ឡៅតឿ​ក្នុងផ្ទះ ចំណែក​ឈ្មោះ វ៉េ​ង
ពី​វ បាន​ដេក​ជាមួយ​ប្រពន្ធ​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ជួល​នោះ​ដែរ ។

លុះដល់​វេលា​ម៉ោង​៥​ភ្លឺ​ ឈ្មោះ វ៉េ​ង ពី​វ បាន​ក្រោក​ពី​ដេក​លប​ឡើង​ទៅ​លើ​ឡៅតឿ ហើយ​ក៏​បាន​ឱប​ថើប​កូនស្រី​ដែល​កំពុង​តែ​លង់លក់​ក្នុង​ដំណេក​។ ភ្លាម​នោះ​នាង​បានដឹង​ខ្លួន​ ហើយ​និយាយ​ថា ម៉េច​ក៏​បាន​ធ្វើ​អ​ញ្ចឹ​ង ហើយ​ឈ្មោះ វ៉េ​ង ពី​វ និយាយ​ថា ក្រោក​ឡើង​ទៅ​ជួយ​ដាក់​សាច់​ឱ្យ​ម៉ូយ ចំណែក​ម្តាយ​ឈ្មោះ ពេញ ខុន បាន​ក្រោក​ទៅ​លក់​សាច់​ជ្រូក​នៅ​ឯ​ផ្សារ​វិហារ​សួគ៌​បាត់​ហើយ ។ បន្ទាប់​មក​ ឈ្មោះ វ៉េ​ង ពី​វ បាន​ឌុ​ប​ក្មេង​ស្រី​ចេញពីផ្ទះ​ជួល​ថា​ ទៅ​ដាក់​សាច់​ជ្រូក​ឱ្យ​ម៉ូយ តែ​បែរជា​ឌុ​ប​នាង​ទៅ​ក្រោយ​រោងចក្រ​ ជា​កន្លែង​ស្ងាត់ ហើយ​បាន​ឈប់​ម៉ូតូ​ ដោយ​ធ្វើ​កលល្បិច​និយាយ​ថា គេ​ឱ្យមក​យក​ជ្រូក​ងាប់​នៅ​ទី​នេះ ។

ក្មេង​ស្រី​ហាក់​ដឹងខ្លួន ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​ប្រុង​រត់​មក​ផ្ទះ​វិញ តែ​ត្រូវ​ឈ្មោះ វ៉េ​ង ពី​វ ជិះ​ម៉ូតូ​ដេញ​តាម​ហើយ​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​ចាប់​ខ្ទប់មាត់​នាង​រួច​អូស​ចូល​គុម្ពោត​ព្រៃ​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ។លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​១ មក​រា ក្មេង​ស្រី​បាន​យក​រឿង​នេះ​ទៅ​ប្រាប់​បងជីដូនមួយ​ក៏​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​វិហារ​សួគ៌ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ឈ្មោះ វ៉េ​ង ពី​វ បញ្ជូន​មក​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ដើម្បី​សាកសួរ និង​កសាង​សំណំ​ុ​រឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ