ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់ចោរមែន! តែអ្នកណាហ៊ាន បើ​កាណុងកាំភ្លើង​តម្រង់​ជីវិតទៅហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចោរ​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​បាន​ចូល​ទៅ​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​បញ្ឈរ​ទុក​នៅ​មុខ​ផ្ទះ ពេល​នោះ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ខណៈ​ដែល​ក្រុម​ចោរ​កំពុង​ឡើង​ជិះ​ម៉ូតូ ក៏​បាន​ស្រែកឆោឡោ និង​ស្ទុះ​ទៅ​ចាប់​ទាញ​កាច់​ផ្តួល ។ ប៉ុន្តែ​ភ្លាម​នោះ​ចោរ​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គំរាម​បាញ់​សម្លាប់​ចោល​បើសិនជា​មិន​ស្តាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​ម្ចាស់​ម៉ូតូ​ភិតភ័យ​ព្រលឹង​ចុង​សក់​ស្ទើរ​ហោះ​ចេញពី​ខ្លួន…

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចោរ​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​បាន​ចូល​ទៅ​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​បញ្ឈរ​ទុក​នៅ​មុខ​ផ្ទះ ពេល​នោះ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ខណៈ​ដែល​ក្រុម​ចោរ​កំពុង​ឡើង​ជិះ​ម៉ូតូ ក៏​បាន​ស្រែកឆោឡោ និង​ស្ទុះ​ទៅ​ចាប់​ទាញ​កាច់​ផ្តួល ។ ប៉ុន្តែ​ភ្លាម​នោះ​ចោរ​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គំរាម​បាញ់​សម្លាប់​ចោល​បើសិនជា​មិន​ស្តាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​ម្ចាស់​ម៉ូតូ​ភិតភ័យ​ព្រលឹង​ចុង​សក់​ស្ទើរ​ហោះ​ចេញពី​ខ្លួន ដោយ​មិន​ហ៊ាន​រឹងទទឹង​នឹង​ចុង​អាវុធ​របស់​ចោរ​ទេ ហើយ​បន្ទាប់​មក​ចោរ​បាន​លើកយក​ម៉ូតូ​របស់​គាត់​ជិះ​គេចខ្លួន​ចេញ​ទៅ​តាម​សម្រួល ។ នៅ​ពេល​ក្រុម​ចោរ​ជិះ​ចេញ​ផុត​ពី​ផ្ទះ​គាត់​បាន​បន្តិច ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​ទៀត​បណ្ដាល​ឱ្យ​ដួល​ច្រងាប់ច្រងិល ប៉ុន្តែ​ចោរ​នៅ​តែ​មិន​បាន​បោះបង់​ចោល​ម៉ូតូ​ដែល​លួច​នេះ​ទេ ក៏​បាន​លើកយក​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ មក​រា នៅ​ក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុខសញ្ញា​ចោរ​នោះ​មាន​គ្នា​២​នាក់ ស្លៀកពាក់​ស៊ី​វិល​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ ពណ៌​ខ្មៅ និង​ប្រដាប់​កាំភ្លើងខ្លី​១​ដើម ។ ដោយឡែក​បុរស​ម្ចាស់​ម៉ូតូ​ឈ្មោះ គង ជី អាយុ​៥១​ឆ្នាំ ប្រកប​របរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។ គាត់​បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១GP-៥១៣៩ ។
ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​បរិវេណ​ផ្ទះ ដោយ​បាន​ចាក់សោ​ត្រឹមត្រូវ​មិន​ហ៊ាន​ធ្វេសប្រហែស​ទេ ព្រោះ​គាត់​បាន​មើល​ព័ត៌មាន​តាម​រយៈ​សារព័ត៌មាន​នានា​ជា​ច្រើន​បានដឹង​ថា ការ​ទុក​ម៉ូតូ​មិន​មានការ​ប្រុង​ប្រយ័ត្ន​បាន​ធ្វើ​ឱ្យ​ម​បាត់បង់​ច្រើន​ណាស់​មក​ហើយ ។

បន្ទាប់​ពី​ទុកដាក់​ម៉ូតូ​រួច គាត់​បាន​ចូល​ទៅ​ដាំបាយ​នៅ​ក្នុងផ្ទះ​ដូច​ធម្មតា ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់​តែ​ឃើញ​មនុស្ស​ប្រុស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​គាត់ ហើយ​ជន​ម្នាក់​ដែល​ជិះ​ពីក្រោយ បាន​ចុះ​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​របស់​គាត់​បាន​សម្រេច រួច​ចោរ​បាន​ឡើង​ជិះ​បំណង​គេចខ្លួន ។ ពេល​នោះ​គាត់​បានរ​ត់ទៅ​ចាប់​ទាញ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​គាត់​ប្រុង​ដណ្ដើម​យក​ម៉ូតូ​មក​វិញ ប៉ុន្តែ​ចោរ​ម្នាក់​ទៀត​ដែល​នៅ​ចាំ​ផ្លូវ​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គំរាម​បាញ់​សម្លាប់​បើ​ហ៊ាន​នៅ​រឹងទទឹង ទើប​គាត់​ដកថយ​ទាំង​ព្រលឹង​ចុង​សក់ មិន​ហ៊ាន​តដៃ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ភ័យ​ខ្លាំង​ណាស់ ចំណែក​ពួក​ចោរ​បន្ទាប់​ពី​យក​ម៉ូតូ​ជិះ​ចេញ​ផុត​ពី​ផ្ទះ​គាត់​បន្តិច​ក៏​បាន​ជ្រុល ទៅ​បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​ម្ដងទៀត តែ​មិន​មាន​រង​របួស​ទេ ដោយសារ​តែ​ចោរ​មិន​ចង់​ប្រើ​ពេលវេលា​យូរ​ខ្លាច​រត់​មិន​រួច ក៏​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បន្ត​ទៀត​ដោយ​សុវត្ថិភាព ។ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​សាកសួរ​ជន​រង​គ្រោះ ប្រមូល​ព័ត៌មាន​ដើម្បី​កសាង​សំណុំរឿង​តាម​ជំនាញ ព្រមទាំង​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាង និង​បានឃើញ​ពី​សកម្មភាព​និង​ភិនភាគ​របស់​ចោរ​ផង​ដែរ ហើយ​នគរបាល​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ចោរ​ប្រដាប់​អាវុធ​ខាងលើ​នេះ ។ នគរបាល​បាន​ចាត់​ទុក​ថា ក្រុម​ចោរ​ខាងលើ​នេះ មិនមែន​ត្រឹមតែ​ធ្វើ​សកម្មភាព​លួច​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺជា​មុខសញ្ញា​ប្លន់​តែ​ម្ដង ពួក​នេះ​ចេញ​ធ្វើ​សកម្មភាព​បើ​មានឱកាស​លួច​បាន​គឺ​លួច ប៉ុន្តែ​បើ​គ្មាន​ឱកាស​លួច​ទេ គឺ​ប្លន់​យក​តែ​ម្ដង ហើយ​ប្រសិន​បើ​ម្ចាស់​តដៃ​អាច​នឹង​បាញ់​សម្លាប់​ចោល​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ