ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​តែ​ប្រេះឆា​ស្នេហ៍ ស្រាប់តែ សឿ សុធា​រ៉ា មានកូន​ទី​២

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សា​ពូន មី​ដា​ដា បាន​ប្រកាស​ពី​ការ​ទទួល​បានកូន​ប្រុស​ម្នាក់​ទៀត ជាមួយ​ភរិយា​អ្នក​នាង សឿ សុធា​រ៉ា នៅ​ដើមឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សា​ពូន មី​ដា​ដា បាន​ប្រកាស​ពី​ការ​ទទួល​បានកូន​ប្រុស​ម្នាក់​ទៀត ជាមួយ​ភរិយា​អ្នក​នាង សឿ សុធា​រ៉ា នៅ​ដើមឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​មានកូន​ដ៏​ស្រស់​ស្អាត​ម្នាក់​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

ម្ចាស់​បទ​ចម្រៀង «​ចប់​បាក់​ឌុ​ប ចប់​ស្នេហ៍​» រូប​នេះ​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ជាមួយនឹង​កូនប្រុស​របស់​ខ្លួន​ដែល​ទើបតែ​ចាប់កំណើត​ឃើញ​ពន្លឺព្រះអាទិត្យ​នា​ពេល​នេះ ។

ភរិយា​យ​របស់​លោក​សា​ពូន មី​ដា​ដា គឺ​តារា​សម្តែង​អ្នក​នាង​សឿ សុធា​រ៉ា បាន​ឆ្លងទន្លេ​កូន​ទី​ពីរ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ។

បន្ទាប់​ពី​កូនប្រុស​របស់​ខ្លួន​ចាប់កំណើត​ជាមួយនឹង​សុខភាព​ដ៏​ល្អ​នោះ លោក​សា​ពូន​មី​ដា​ដា បាន​បង្ហោះ​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព និង​ភាព​សប្បាយ​រីករាយ ជា​លក្ខណៈ​គ្រួសារ​ដ៏​កក់ក្តៅ ។

ជាមួយនឹង​រូបភាព​ទាំងនោះ​លោក​សា​ពូន មី​ដា​ដា បាន​សរសេរ​ថា «​ថ្ងៃសីល ១៥ កើត ខែបុស្ស ពេញ​បរ​មី ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​១ មក​រា ឆ្នាំ ២០១៨ វេលា​ម៉ោង​៣​និង​៥៨​នាទី​ព្រឹក កូនប្រុស​ពុក សា​ពូន ដា​រ៉ា​បុរស បាន​កើតមក​ហើយ លើ​ទឹកដី​សុវណ្ណ​ភូមិ ដ៏​ស្រស់​ស្អាត​នេះ ឪពុក​ឲ្យ​ពរ​កូន​ក្លាយជា​មនុស្ស​សែន​រឹង​មាំ ដែល​ប្រកាន់​ខ្ជាប់​នូវ​សុចរិត​ភាព​ជា​និច្ច និង​មាន​ជ័យ​ជោគ ក្នុង​ឆាកជីវិត »​។

បន្ទាប់​ពី​លោក​សា​ពូន មី​ដា​ដា បង្ហាញ​រូបថត​ពី​ការ​ចាប់កំណើត​កូន​ទី​២​របស់​ខ្លួន​នោះ​ភ្លាម មាន​ប្រិ​យ​មិត្ត​គាំទ្រ និង​មិត្តភក្តិ​របស់​លោក​ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​អបអរ​សាទរ ក្នុង​ពេល​ដែល​លោក​បាន​សម្រេច​នូវ​ក្តី​បំណង​ក្នុង​ការ​ចង់បាន​កូនប្រុស​ម្នាក់ ។

ពួក​គេ​ក៏​បាន​សម្តែង​ការ​ត្រេកអរ​ផង​ដែរ​ជាមួយនឹង​វត្តមាន​កូនប្រុស​របស់​លោក​សា​ពូន មី​ដា​ដា និង​អ្នក​នាង​សឿ សុធា​រ៉ា ដែល​បាន​ចាប់កំណើត​ក្នុង​ថ្ងៃ​ល្អ គឺ​ថ្ងៃ​ចន្ទ​ដែល​ជា​ថ្ងៃ​ដើមទ្រព្យ ហើយ​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ឆ្នាំ​២០១៨​ផង​ដែរ ។

លោក​សា​ពូន មី​ដា​ដា និង​អ្នក​នាង សឿ សុធា​រ៉ា បាន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​កាលពី​អំឡុង​ឆ្នាំ ២០០៩ ។ ប្តី​ប្រពន្ធ​នេះ​មានកូន​ស្រី​ច្បង​វ័យ​៦​ឆ្នាំ និង​កូនប្រុស​ទើប​កើត​នា​ពេល​នេះ ។

កូន​ទី​ពីរ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រឹត​ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​របស់​អ្នកសិល្បៈ​មួយគូ​នេះ ក្នុង​ពេល​ដែល​កន្លង​មក​ពួក​គេ​ធ្លាប់​ពើបប្រទះ​នូវ​ព័ត៌មាន​ប្រះ​ឆា​ជា​បន្តបន្ទាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ