អ្នកចូលចិត្តថតរូប Selfie ច្រើន អាចមានបញ្ហា
ក្រុមមួយមកពីសាកលវិទ្យាល័យ Nottingham Trent University និង Thiagarajar School of Management បានសិក្សាពីអ្នកដែលចូលចិត្តថតរូប…
ក្រុមមួយមកពីសាកលវិទ្យាល័យ Nottingham Trent University និង Thiagarajar School of Management បានសិក្សាពីអ្នកដែលចូលចិត្តថតរូប…
ក្រុមមួយមកពីសាកលវិទ្យាល័យ Nottingham Trent University និង Thiagarajar School of Management បានសិក្សាពីអ្នកដែលចូលចិត្តថតរូប Selfie ថា តើពួកគេអាចមានបញ្ហាផ្លូវចិត្តដូចជា កង្វះភាពជឿជាក់លើខ្លួនឯងដែរឬទេ ?
ពួកគេបានចេញរបាយការណ៍មួយទាក់ទងនឹងការស្រាវជ្រាវនេះ ប៉ុន្តែនិយាយថា ពួកគេត្រូវការពេលបន្ថែមទៀតដើម្បីដឹងថា តើការចូលចិត្តថតរូបSelfieច្រើន អាចប៉ះពាល់ដល់សុខភាព ឬបង្កឲ្យមានបញ្ហាសុខភាពអ្វីទេ ។
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា អ្នកថតរូបSelfie គឺដើម្បីបង្កើនជំនឿចិត្តលើខ្លួនឯង ឬធ្វើឲ្យខ្លួនមានអារម្មណ៍ល្អជាងមុន ព្រមទាំងលើកទឹកចិត្ត និងការប្រកួតប្រជែងក្នុងសង្គមផងដែរ ។
ការស្រាវជ្រាវបានឲ្យដឹងថា ការថតរូប Selfie អាចជាទម្លាប់ញៀនមួយ ហើយអាចបង្កឲ្យមានបញ្ហាផ្លូវចិត្តដូចជា កង្វះជំនឿចិត្តលើខ្លួនឯងជាដើម ។
អ្នកស្រាវជ្រាវបានសិក្សាលើមនុស្សចំនួន២០០នាក់មកពីឥណ្ឌា ដែលជាប្រទេសមានអ្នកបាត់បង់ជីវិតដោយសារការថតរូបនេះច្រើនជាង គេ ។ ការសិក្សាឲ្យដឹងថា ការថតរូបSelfie ច្រើនពេកមានជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយា៦យ៉ាងទៀត ដូចជា ការចង់បានចំណាប់អារម្មណ៍ និងស្វែងរកវិធីបង្កើតអនុស្សាវរីយ៍ជាដើម ។
បុរសមានអត្រាប្រមាណ៥៧,៥%ក្នុងការមានអាកប្បកិរិយាចង់ថតរូបច្រើន ខណៈស្ត្រីស្មើតែ៤២,៥%ប៉ុណ្ណោះ ។ អ្នកចូលរួមមានអាយុពី១៦ទៅ២០ឆ្នាំ មានអាកប្បកិរិយានេះក្នុងអត្រាខ្ពស់ផងដែរ ។ ៩%នៃអ្នកចូលរួមនិយាយថា ពួកគេថតរូប Selfie ចំនួន៨ដងក្នុង១ថ្ងៃ ខណៈ២៥%ទៀតថា ពួកគេបានបង្ហោះរូបយ៉ាងតិច៣រូបភាពលើបណ្តាញសង្គមជារៀងរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ