ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ល្បិចឪពុក! ខំ​រត់​ណាស់ នៅ​តែ​រត់​មិន​ទាន់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើប​សួរ​​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​រំលោភ​កូនចុង​ដោយ​​ល្បួង​ឱ្យ​ជូន​ទៅ​ជួយ​លក់​សាច់​ជ្រូក​ពេល​ទៅ​ដល់​ក្នុង​ព្រៃ​ស្ងាត់​ចាប់រំលោភ…

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើប​សួរ​​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​រំលោភ​កូនចុង​ដោយ​​ល្បួង​ឱ្យ​ជូន​ទៅ​ជួយ​លក់​សាច់​ជ្រូក​ពេល​ទៅ​ដល់​ក្នុង​ព្រៃ​ស្ងាត់​ចាប់រំលោភ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​បទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ដោយ​សារ​មធ្យោបាយ​ប្រើប្រាស់ ឬ​ទាក់ទង​និង​ជនល្មើស​» តាម​មាត្រា​២៧ និង​មាត្រា​២៤០ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ​។

គួរ​រំលឹក​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ វ៉េ​ង ពី​វ ហៅ​ទ្រី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល​។ ការ​ឃាត់ខ្លួន​ឪពុក​ចុង​នេះ​នៅ​ថ្ងៃ​ទី​២ មក​រា ហើយ​កើតហេតុ​ថ្ងៃ​ទី​៣១ ធ្នូ វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ ស្ថិត​​ចំណុច​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ​។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានឱ្យ​ដឹង​ថា នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ ម្តាយ​កុមារី​រង​គ្រោះ​បាន​លែងលះ​ជាមួយ​ប្តី​ដើម បន្ទាប់​មក​បាន​ស្រលាញ់ និង​សែនព្រេន​ជាមួយ​ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ ហើយ​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុមហ៊ុន​ជាមួយ​កូនស្រី និង​ប្ដី​ចុង ដើម្បី​ប្រកប​មុខរបរ​រកស៊ី​។ កន្លង​មក ជនសង្ស័យ​តែងតែ​បៀតបៀន​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះជា​កូនចុង​ដូច​ជា អោប​ថើប ច្របាច់​សុដន់ តែ​ក្មេង​ស្រី​រង​គ្រោះ​មិន​ដែល​និយាយ​រឿងហេតុ​ប្រាប់​ម្តាយ​ទេ ព្រោះ​ខ្លាច​ម្តាយ​ពិបាកចិត្ត រហូត​ដល់​ថ្ងៃ​ទី​៣០ ធ្នូ វេលា​ម៉ោង​៨​យប់​ក្មេង​ស្រី​រង​គ្រោះ និង​មិត្តភក្តិ​បាន​ចេញពីផ្ទះ​ជួល​ទៅ​មើល​ល្ខោនបាសាក់​នៅ​ជិត​ផ្ទះ។

នគរបាល​បន្ត​ថា រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ធ្នូ ទើប​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​ពី​មើលល្ខោន​វិញ​ឡើង​ទៅ​ដេក​លើ​ឡៅតឿ​ក្នុងផ្ទះ​ម្នាក់ឯង ចំណែក​ជន​សង្ស័យ​ដេក​ជាមួយ​ប្រពន្ធ​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ជួល​ដែរ ស្រាប់តែ​ម៉ោង​៥​ទៀប​ភ្លឺ​ជន​សង្ស័យ​​ក្រោក​ពី​ដេក​លប​ឡើង​ទៅ​លើ​ឡៅតឿ​នោះ ក៏​ចាប់​ថើប​ក្មេង​ស្រី​រង​គ្រោះ​ពេល​កំពុង​ដេក​លង់លក់ ។ ភ្លាម​នោះ​ក្មេង​រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​និយាយ​ថា «​ធ្វើ​អី​អ​ញ្ចឹ​ង​» ជន​សង្ស័យ​និយាយ​ថា «​ក្រោក​ឡើង​! ទៅ​ជួយ​ដាក់​សាច់​ឲ្យ​ម៉ូយ ចំណែក​ម្តាយ​ឯង​ក្រោក​ទៅ​លក់​សាច់​ជ្រូក​នៅ​ឯ​ផ្សារ​បាត់​ហើយ​» ។

នគរបាល​បន្ត​ទៀត​ថា ក្រោយមក​ជនសង្ស័យ​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​ចេញពីផ្ទះ​ជួល តែ​មិន​បាន​ទៅ​ដាក់​សាច់​ជ្រូក​ឲ្យ​ម៉ូយ​ទេ បែរជា​ឌុ​ប​ទៅ​ក្រោយ​រោងចក្រ​ជា​កន្លែង​ស្ងាត់ ហើយ​​ឈប់​ម៉ូតូ​ធ្វើ​ល្បិច​និយាយ​ថា «​គេ​ឲ្យ​មក​យក​ជ្រូក​ងាប់​នៅ​នឹង​» រីឯ​ក្មេង​ស្រី​រង​គ្រោះ​​និយាយ​ថា «​ជ្រូក​ងាប់​អី​នៅ​កន្លែង​ស្ងាត់​នឹង​» ។

ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ​បំរុង​រត់​មក​ផ្ទះ​វិញ តែ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​តាម ហើយ​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ជាប់ ថែម​ទាំង​ខ្ទប់មាត់​អូស​ចូល​វាលស្មៅ​ចាប់​ស្រាតខោ និង​ធ្វើ​សកម្មភាព​រំលោភ​រហូត​សម្រេច​។ លុះ​ថ្ងៃ​ទី​១ មក​រា វេលា​ម៉ោង​៤​រសៀល ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​បងជីដូនមួយ បន្ទាប់​មក​បាន​នាំ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វិហារ​សួគ៌​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ