ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ស្នើរ​ឲ្យ​ឲ្យ​គ្រប់​ស្ថាប័នរដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ ត្រូវ​លើក​ទង់ជាតិ​អបអរសាទរ​ទិវា​បុណ្យ​ជាតិ ៧​មក​រា​ខួប​លើក​ទី​៣៩ !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សុំ​ឲ្យ​ខណ្ឌ​ទាំង​១២​បំផុស​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​សង្កាត់ ខណ្ឌ​ក៏​ដូច​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​នាំ​គ្នា​លើក​ទង់ជាតិ​ឲ្យ​បាន​ផុលផុស​ឡើង ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​ជាតិ ៧​មក​រា ខួប​លើក​ទី​៣៩…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សុំ​ឲ្យ​ខណ្ឌ​ទាំង​១២​បំផុស​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​សង្កាត់ ខណ្ឌ​ក៏​ដូច​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​នាំ​គ្នា​លើក​ទង់ជាតិ​ឲ្យ​បាន​ផុលផុស​ឡើង ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​ជាតិ ៧​មក​រា ខួប​លើក​ទី​៣៩ ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។

ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ពង្រឹង​សន្តិសុខ​រៀបរយ​នៃ​ពិធីបុណ្យ​ជាតិ​៧​មក​រា ខួប​លើក​ទី​៣៩ នៃ​ថ្ងៃ​រំដោះ​៧ ខែមករា ឆ្នាំ​១៩៧៩ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣៩ ថ្ងៃជ័យ​ជំនះ ៧​មក​រា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ត្រូវ​ណែនាំ និង​បំផុស​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក៏​ដូច​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់​ត្រូវ​នាំ​គ្នា​លើក​ទង់ជាតិ​នៅ​តាម​ខ្នង​ផ្ទះ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​ជាតិ ៧​មក​រា ខួប​លើក​ទី​៣៩ ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ព្រោះ​ទិវា​បុណ្យ​ជាតិ​នេះ​ជា​កំណើត​ទី​ពីរ​របស់​យើង​ទាំងអស់​គ្នា បើ​គ្មាន​ថ្ងៃ​៧​មក​រា​ក៏​មិន​មាន​ថ្ងៃនេះ​ដែរ ។

លោក​បញ្ជាក់​ថា ថ្ងៃនេះ​ក្នុង​កិច្ចការ​ប្រារព្ធ​ពិធី​ថ្ងៃ ៧​មក​រា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ និង​ជា​ថ្ងៃ​រំដោះ​អាយុជីវិត​យើង​ទាំងអស់​គ្នា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ហើយ​ពេល​នេះ​៧​មក​រា​ក៏​បាន​ក្លាយទៅជា​ទី​វា​បុណ្យ​ជាតិ​ដែល​ខ្មែរ​ទាំងអស់​ចង​ចាំ និង​ប្រារព្ធ​ពិធី​នេះ​ក្នុង​ន័យ​រំ​ឮ​ក​ថ្ងៃ​រំដោះ ៧​មក​រា ខណ្ឌ​ត្រូវ​ចលនា​ប្រជាពលរដ្ឋ​តាម​សង្កាត់​ខណ្ឌ​របស់​ខ្លួន​ឲ្យ​ដាក់​ទង់ជាតិ​នៅ​មុខ​ផ្ទះ​ទាំង​អស់ហើយ​ទង់ជាតិ​ឲ្យ​បាន​សមរម្យ​ផង ចឹ​ង​ខណ្ឌ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ