ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ!!! ​នាងរៀបរាប់ទាំងទឹកភ្នែកពី​ទង្វើឪពុកនិងម្តាយចុងបាន​រួម​ដៃ​​គ្នា​

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ កុមារី​រង​គ្រោះ​២​នាក់​បងប្អូន​បាន​អះអាង​ថា ត្រូវ​ម្តាយចុង​និង​ឪពុក​បង្កើតរួមដៃគ្នា​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ បាន​បង្ហាញ​ពី​ការ​ក្រាញននៀល​ចង់​រស់នៅ​ជាមួយ​ម្តាយបង្កើត​ដែល​លែងលះ​គ្នា​ជាមួយ​ឪពុក តែ​ដោយសារ​ខ្លាច​ឪពុក​មក​យក​ត្រឡប់​ទៅ​វិញ​ក៏​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​យក​មក​ថែទាំ​មួយ​រយៈ​សិន ដោយសារ​តែ​ការ​អ​ណិ​ត​កុមារី​២​នាក់​បងប្អូន​ដែល​រង​ទុក្ខ​ដោយសារ​តែ​ឪពុក​ម្ដាយ​បែកបាក់​គ្នា…

ខេត្តតាកែវ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ កុមារី​រង​គ្រោះ​២​នាក់​បងប្អូន​បាន​អះអាង​ថា ត្រូវ​ម្តាយចុង​និង​ឪពុក​បង្កើតរួមដៃគ្នា​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ បាន​បង្ហាញ​ពី​ការ​ក្រាញននៀល​ចង់​រស់នៅ​ជាមួយ​ម្តាយបង្កើត​ដែល​លែងលះ​គ្នា​ជាមួយ​ឪពុក តែ​ដោយសារ​ខ្លាច​ឪពុក​មក​យក​ត្រឡប់​ទៅ​វិញ​ក៏​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​យក​មក​ថែទាំ​មួយ​រយៈ​សិន ដោយសារ​តែ​ការ​អ​ណិ​ត​កុមារី​២​នាក់​បងប្អូន​ដែល​រង​ទុក្ខ​ដោយសារ​តែ​ឪពុក​ម្ដាយ​បែកបាក់​គ្នា ។ ហើយ​ក៏​ត្រូវ​បាន​សុំ​ឲ្យ​បណ្តាញ​ព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចំពោះ​អំពើ​ហិង្សា​មក​លើ​ពួក​នាង​២​នាក់​បងប្អូន​ពី​សំណាក់​ម្តាយចុង និង​ឪពុក​បង្កើត​ដែល​ត្រូវ​បាន​អះអាង​ថា គ្មាន​ព្រហ្ម​វិហារធម៌ ។

ហេតុការណ៍​វាយ​ធ្វើបាប​នេះ​បាន​កើតឡើង​នៅ​ភូមិ​ដំណាក់​ទ្រព្យ​ខាងត្បូង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត ។ កុមារី​ទាំង​២​នាក់​ឈ្មោះ ង៉ា​ន់ ស្រី​ម៉ី អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ ហ៊ុន សែន ឈូក ត្រូវជា​បង និង​កុមារី​ឈ្មោះ ង៉ា​ន់ សា​ណា អាយុ​៩​ឆ្នាំ រៀន​នៅ​សាលា​បឋម​សិក្សា​វត្ត​ស្ទឹង ។ កុមារី​ទាំង​ពីរ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ឲ្យ​ដឹង​ថា ពួក​នាង​ទាំង​ពីរ​នាក់​សព្វថ្ងៃ​រស់នៅ​ជាមួយ​ឪពុក​បង្កើត​និង​ម្តាយចុង​ក្រោយ​ពេល​ដែល​គាត់​បាន​លែងលះ​គ្នា ហើយ​ស្ទើរ​រាល់ថ្ងៃ​ពួក​នាង​ត្រូវ​ម្តាយចុង​ប្រើ​ឱ្យ​ធ្វើការ​សព្វបែប​យ៉ាង​ទាំង​ការងារ​ធ្ងន់ និង​ស្រាល មិន​ថា​ធ្វើ​ខុស​ឬ​ត្រូវ​នោះ​ទេ​ក៏​ត្រូវ​ម្តាយចុង​នោះ​វាយ​ធ្វើបាប​ដែរ ។ ជា​រឿយ​ៗ​ម៉ោង​៣​ទៅ​៤​ទៀប​ភ្លឺ​តែងតែ​ឱ្យ​ក្រោក​ឡើង​ធ្វើ​ការងារ​ផ្ទះ ហើយ​បើ​ក្រោក​យឺត គឺ​ម្តាយចុង​វាយ​មិន​រើសមុខ​គឺ​ប្រទះ​អី​វាយ​ហ្នឹង​តែ​ម្តង​។

ស្ត្រី​ជា​ម្តាយចុង​ដែល​រង​ការ​ចោទប្រកាន់​នេះ​ឈ្មោះ រ៉​ង ស្រី​លី​ន អាយុ​២៦​ឆ្នាំ ប្រកប​របរ​លក់ដូរ មានកូន​បង្កើត​ខ្លួនឯង​ពីរ​នាក់​តូច​ៗ ឪពុក​ឈ្មោះ ង៉ែត សា​វី អាយុ​ជាង​៣០​ឆ្នាំ អ្នក​រត់​តាក់ស៊ី ។ ពួក​នាង​និយាយ​ថា នៅ​ពេល​ដែល​ឪពុក​មក​ពី​រត់​តាក់​សី​ុ​ម្តង​ៗ បើ​ប្រពន្ធចុង​គាត់​ទូល​ពិត​រឿងរ៉ាវ​បែប​នេះ​បែប​នោះ ឪពុក​រូប​នេះ​ក៏​ស្ទុះ​ទៅ​វាយ​ធ្វើ​ទារុណកម្ម​តែ​ម្តង​ដោយ​មិន​សួរនាំ​ពី​ហេតុផល​អ្វី​ទាំងអស់ ។ ចំពោះ​ម្តាយបង្កើត​របស់​កុមារី​ទាំង​ពីរ​នាក់​វិញ​មានឈ្មោះ ង៉ែត ចិន្តា អាយុ​២៧​ឆ្នាំ ប្រកប​របរ​លក់​ខោអាវ រស់នៅ​ភូមិ ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ស្នាក់​នៅ​ជាមួយ​ម្តាយ​ចាស់ជរា​របស់​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​លែងលះ​គ្នា​កាលពី​ឆ្នាំ​២០១១ ហើយ​កូនស្រី​ទាំង​២​នាក់ ត្រូវ​បាន​សាលក្រម​តុលាការ​ប្រគល់​ទៅ​ឱ្យ​ឪពុក ព្រោះតែ​ខាង​ម្តាយ​ក្រីក្រ​មិន​មាន​លទ្ធភាព​ចិញ្ចឹម ។
សូម​បញ្ជាក់​ថា កុមារី​ទាំង​ពីរ​នាក់​បងប្អូន​ដែល​បាន​មក​លេង​ម្ដាយបង្កើត ព្រោះតែ​ការ​នឹករលឹក​នេះ បន្ទាប់​ពី​បាន​សុំ​ឪពុក​និង​ម្តាយចុង​មក​លេង​ផ្ទះ​យាយ​ដែល​ម្តាយ​(​ម្តាយបង្កើត​)​ដែល​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ ប៉ុន្តែ​នៅ​ពេល​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ​ពួក​នាង​បាន​ក្រាញននៀល​មិន​ព្រមទៅ​រស់នៅ​ជាមួយ​ឪពុក​និង​ម្តាយចុង​នៅ​ស្រុក​ឈូក ខេត្តកំពត​វិញ​ទេ ព្រោះ​ខ្លាច​ម្តាយចុង និង​ឪពុក​វាយ​ធ្វើបាប​ទៀត ហើយ​ថ្មី​ៗ​នេះ​តាម​ប្រភព​ថា បុរស​ជា​ឪពុក​បាន​គំរាម​កូន​ឱ្យ​ត្រឡប់​ទៅ​វិញ ។

មានការ​កត់​សម្គាល់ថា កុមារី​ទាំង​ពីរ​នាក់​នេះ ពិសេស​កូន​ប្អូន​ឈ្មោះ ង៉ា​ន់ សា​ណា ដោយសារ​ការ​វាយ​ធ្វើបាប​ខ្លាំង​ពេក សភាព​ពេល​នេះ​មើលទៅ​នាង​ហាក់ដូចជា​ភាំង​ៗ​ស្មារតី (​សតិ​មិនល្អ​) ញាក់ញ័រ​ព្រោះតែ​ការ​ភ័យ​ខ្លាច ហើយ​ឈឺក្បាល​ជាប់​មិន​ដាច់​ទៀត​ផង ។ ទោះបីជា​បែប​ណា ការ​ស្វែងរក​ការ​បំភ្លឺ​ពី​លោក ង៉ែត សារី ជា​ឪពុក​និង​ស្ត្រី​ម្តាយចុង​មិន​ទាន់​អាច​ទាក់ទង​សាកសួរ​បាន​ទេ ហើយ​ក៏​មិនដឹង​ថា កុមារី​ទាំង​២​ពិតជា​ទទួល​រង​ការ​វាយដំ​បែប​នេះ​ឬ​ក៏​អត់ ?

អត្ថបទសរសេរ ដោយ