ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ស្ថាបនា​បាន​៨៥​ភាគរយ គ្រោង​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ដែល​ទទួល​ការ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន នឹង​ស្ថាបនា​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ២០១៨​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងខែ​សីហា​២០១៦​កន្លង​មក ។ លោក សាំ…

រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ដែល​ទទួល​ការ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន នឹង​ស្ថាបនា​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ២០១៨​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងខែ​សីហា​២០១៦​កន្លង​មក ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ ថា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ មក​ដល់​ពេល​នេះ​ការដ្ឋាន​ទាំងមូល​សម្រេច​បាន​៨៥​ភាគរយ​ហើយ ក្នុង​នោះ​គ្រឿង​បង្គុំ​សំណង់​ខាងក្រោម​សម្រេច​បាន​១០០​ភាគរយ គ្រឿង​បង្គុំ​សំណង់​ខាងលើ​សម្រេច​បាន​៨៥​ភាគរយ នៅ​សល់​១៥​ភាគរយ ហើយ​គម្រោង​នៃ​ការ​ដ្នា​ន​នេះ គ្រោង​ធ្វើ​ហើយ​មុន​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក​បន្ត​ថា ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ ទទឹង​១៦.៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​ផ្លូវ​ហាណូយ (១០១៩) ដែល​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួល​បាន​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ។

សូម​រំឭក​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៤​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​, ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​, ស្ពាន​អាកាស​៧​មក​រា ស្ថិត​នៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​, និង​ស្ពាន​អាកាស​៥​មក​រា ស្ថិត​នៅ​ស្ដុ​ប​តិច​ណូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ