ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ម្រេច​ឡើងថ្លៃ ជីលា​មក​គោ​ឡើងថ្លៃ​ដែរ

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដំណាំ​ម្រេច​ដែល​ប្រជាពលរដ្ឋ​ដាំ​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ មាន​រាប់​ពាន់​ហិ​កតា​នោះ​ត្រូវការ​ជីធម្មជាតិ​លាមក​គោ ដែល​ធ្វើ​ឲ្យ​ម្រេច​ដុះ​លូតលាស់​ល្អ ហើយ​ថែម​ទាំង​រក្សា​នូវ​គុណភាព​ដី​ថែម​ទៀត រាល់​ថ្ងៃនេះ​គេ​បានឃើញ​រថយន្ត​តូច​ធំ​ដឹក​ជី​នេះ​មក​លក់​ឲ្យ​ប្រជា​កសិករ​នៅ​ស្រុក​មេមត់ ។ លោក​យូ សុះ…

ខេត្ត​ត្បូងឃ្មុំ ៖ ដំណាំ​ម្រេច​ដែល​ប្រជាពលរដ្ឋ​ដាំ​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ មាន​រាប់​ពាន់​ហិ​កតា​នោះ​ត្រូវការ​ជីធម្មជាតិ​លាមក​គោ ដែល​ធ្វើ​ឲ្យ​ម្រេច​ដុះ​លូតលាស់​ល្អ ហើយ​ថែម​ទាំង​រក្សា​នូវ​គុណភាព​ដី​ថែម​ទៀត រាល់​ថ្ងៃនេះ​គេ​បានឃើញ​រថយន្ត​តូច​ធំ​ដឹក​ជី​នេះ​មក​លក់​ឲ្យ​ប្រជា​កសិករ​នៅ​ស្រុក​មេមត់ ។

លោក​យូ សុះ អាយុ​៤២​ឆ្នាំ ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក
ថ្ងៃ​ទី​០២ ខែមករា​នេះ​ថា រូប​លោក​បាន​ប្រកប​ទិញ​ជីលា​មក​គោ​នេះ​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​បាន​បើ
ក​រថយន្ត​១​គ្រឿង​ចំណុះ​១​តោន​កន្លះ ទៅ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​សើយ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូង
ឃ្មុំ ក្នុង​ពេល​ដែល​ទិញ​ម្តង​ត្រូវ​ប្រមូល​យ៉ាង​ហោច​ណាស់ ពី​៣០​ទៅ​៤០​គ្រួសារ ទើប​ពេញ​ទ្រុង​រថយន្ត
ក្នុង​តំលៃ​៣.៥០០​រៀល​ទៅ​៤.០០០​រៀល​ក្នុង​១​កញ្ឆេរ ។

បុរស​ខ្មែរ​អ៊ិ​ស្លា​ម​រូប​នេះ​ប្រាប់​បន្ត​ថា នូវ​ពេល​ណា​ដែល​មាន​ម្ចាស់​ចម្ការ​ម្រេច​នៅ​ស្រុក​មេមត់​ទូរស័ព្ទ​មក
កម្ម​ង់​ទិញ​នោះ គាត់​នឹង​បើករថយន្ត​ទៅ​កាន់​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ចាម ដោយ​ទិញ​ពី​គេ
១​រថយន្ត​អស់ប្រាក់​ជាង​១០​ម៉ឺន​រៀល ។ លុះ​ពេល​ដែល​ដឹក​មក​លក់​ផាត់​លើ​ការ​ចំណាយ​ផ្សេង​ៗ​រួម​ទាំ
ង​កម្មករ​លើកដាក់​គាត់​អាច​ទទួល​បាន​ប្រាក់ ចំណេញ​ជាង​១០​ម៉ឺន​រៀល​ផង​ដែរ ។ ប្រសិនណាបើរ​ថយ
ន្ត​ខូច​នោះ​នឹង​ត្រូវ​ចូល​ដើម​ក៏​មាន ចាប់តាំងពី​ប្រកបរ​របរ​នេះ​មក ដល់​សព្វថ្ងៃ​បាន​ជាង​៣​ឆ្នាំ​ហើយ ។

លោក​សាក់ សុភាព អាយុ​៣៨​ឆ្នាំ អ្នកទិញ​ជីលា​មក​គោ​ម្នាក់​ទៀត​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​គាត់​អាច
ដឹក​លាមក​គោ​បាន​៣​តោន​កន្លះ ពេល​ដែល​ដឹក​ចេញពី​ស្រុក​កងមាស ខេត្តកំពង់ចាម មក​លក់​ឲ្យ​អ្នក
ដាំ​ម្រេច​នៅ​ស្រុក​មេមត់ បាន​កម្រៃ​៣៨​ម៉ឺន​រៀល ដោយ​ចំណេញ​បាន​១២​ម៉ឺន​រៀល​ក្នុង​១​ជើង ។ ពី​មុន ម្រេច​លក់​បាន​ថ្លៃ ជីធម្មជាតិ​លាមក​គោ​នេះ អាច​លក់​បាន​រហូត​ដល់​ទៅ​៥០​ម៉ឺន​រៀល ។ លុះ​ពេ
ល​ដែល​ម្រេច​ជួប​វិបត្តិ​ទីផ្សារ ជី​នេះ​បាន​ធ្លាក់​ចុះ​មក​នូវ​តំលៃ​៣៨​ម៉ឺន​រៀល ប្រ​សិន​ណា​ម្ចាស់​ចម្ការ​ចង់​ទិ
ញ​ច្រើន​តោន​គាត់​មាន​រថយន្ត​ដល់​ទៅ​៥​គ្រឿង​សម្រាប់​ដឹក​ផង​ដែរ ។

ចំណែក​លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​លាមក​គោ​នេះ​សម្រាប់​កសិកម្ម​គឺ​ទី​១-​រក្សា​សំណើម ទី​២-​ដី​ផុស​ធ្វើ​ឲ្យ​អុក​ស៊ី​សែន​ចូល​ទៅ​ចិញ្ចឹម​រឹស​និង​ទី​៣-​មាន​សារធាតុ​អិន​ប៉េ​កា ធ្វើ​ឲ្យ​គុណភាព​ម្រេច​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ