ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ព្រមាន​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​បក្សពួក​ដែល​ព្រួត​ជេរ​ប្រមាថ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ព្រមាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​បក្សពួក​មួយ​ចំនួន​ឲ្យ​ឈប់​បង្ហោះ​សារ​ជេរ​ប្រមាថ និង​បញ្ចេញ​ខ្សែអាត់​ជម្លោះ​រវាង​នាង និង​អតីត​ស្វា​មីនា​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ព្រមាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​បក្សពួក​មួយ​ចំនួន​ឲ្យ​ឈប់​បង្ហោះ​សារ​ជេរ​ប្រមាថ និង​បញ្ចេញ​ខ្សែអាត់​ជម្លោះ​រវាង​នាង និង​អតីត​ស្វា​មីនា​ពេល​កន្លង​មក ។

ការ​ព្រមាន​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​ដែល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ចាត់​ទុក​ថា ជា​បក្សពួក​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​នាំ​គ្នា​បង្ហោះ និង​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​នូវ​ខ្សែអាត់​សំឡេង​ពី​ជម្លោះ​ជាមួយនឹង​អតីត​ស្វាមី​របស់​នាង​ដែល​មាន​ឋា​នៈ​ធំ​ក្នុង​ស្ថាប័ន​កងទ័ព ។ អ្នក​នាង​ពេ​ជ្ជ​តា បាន​ព្រមាន​ថា អ្នក​ដែល​បង្ហោះ និង​អ្នក​ចែកចាយ​គឺ​មានទោស​ប្រហែល​គ្នា ប្រសិនបើ​ពួក​គេ​នៅ​តែ​មិន​ព្រម​បញ្ឈប់​នូវ​សកម្មភាព​ទាំងនោះ​ទេ ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​ថា «​ខ្ញុំ​ខំអត់​ឡើង​ចង់​ផ្ទុះ​ហើយ តែ​ពួក​គេ​សាហាវ​​ដូច​ចចក ព្រួត​ជេរ​រាលដាល​ដល់​ឪពុក​ម្តាយ​ហ៊ែ្វ​ន​ខ្ញុំ​ទៀត តើ​យុត្តិធម៌​ទេ ដែល​ឃាត់​តែ​ខាង​ខ្ញុំ បណ្តោយ​ខាងគេ​ឱ្យ​ជេរ​តាម​ចិត្ត ? នាង​ខុស​ហើយ មិន​ព្រម​ទទួល តែ​បែរជា​កាន់តែ​ឈ្លើយ ។ ការ​អត់ធ្មត់​មាន​ដែន​កំណត់ ។ ខ្ញុំ​មិន​ជេរ​វិញ​ទេ តែ​សូម​ប្រាប់​មួយ​ម៉ាត់​ថា បើ​មិន​បញ្ឈប់​ការ​ជេរ​បញ្ចោរ និង​ផុស​ផ្តេសផ្តាស​ទេ កុំ​បន្ទោស​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ហៅ​ឲ្យ​នាង​តទល់ តែ​នាង​គេច​ព្រោះ​ខ្លាច​ការណ៍​ពិត ។

ទោះ​អ្នកឯង Share ពី​ខាង​ណា​ក៏​មិន​សំខាន់ តែ​សំខាន់​គេ​ឃើញ​របស់​នៅ​ក្នុង​ដៃ​អ្នក​ឯង។ តាម​ច្បាប់​អ្នក Post ខុស​ស្មើ​អ្នក​Share មិន​ឱ្យ​ច្រណែន​គ្នា​ទេ បើ​គុក​ក៏​គុក​ជាមួយ​គ្នា ។ បើ នាង​ៗ​នៅ​តែ​ខ្លាំង បង​លេង​តាម​ខ្លាំង ។

ជឿ​ទេ​ថា​មនុស្ស​ធ្លាប់​គេ​ធ្វើបាប លែង​ខ្លាច​អ្វី​ទាំងអស់ ? ត្រូវ​ដឹង​ថា ការ​ដែល​យក​រឿង​បុគ្គល​មក​បង្ហាញ​ជា​សាធារណៈ​នឹង​មានទោស​បរិហារកេរ្តិ៍ ! បើ​នាង​ចាន់ និង​បក្សពួក​មិន​បញ្ឈប់​ការ​ផុស​យ៉ាង​ថោកទាប​ប៉ះពាល់​ខ្ញុំ ហ៊ែ្វ​ន​របស់ខ្ញុំ និង​ឯកឧត្តម​ទេ ម្ចាស់ខ្លួន​គាត់​ចេញ​មុខ​ហើយ ! ខ្ញុំ​មិន​និយាយ​លេង​ទេ ! សូម​អធ្យាស្រ័យ​ផង​» ។

ជម្លោះ​រវាង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បាន​គេ​មើល​ឃើញ​​ថា នឹង​ពិបាក​ចប់​ជា​ស្ថាពរ បើ​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​ឈាន​ទៅ​រក​តុ​ច​ចារ​ដោយ​សន្តិវិធី​នោះ ។

បើ​ក្រឡេក​មើល​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា វិញ​ហាក់​រយាល​ដៃ​ច្រើន​ជាមួយនឹង​ការ​តបត​ណាមួយ​ជាមួយនឹង​សម្តី​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ប៉ុន្តែ​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​មួយ​ចំនួន​ហាក់​មិន​បាន​បញ្ឈប់​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​បញ្ឆេះ​ភ្លើង​កម្តៅ​កាន់តែ​ខ្លាំង​ឡើង ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រកាស​ឱ្យ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចូល​ដោះស្រាយ​បញ្ហា​តទល់​មុខ​គ្នា ប៉ុន្តែ​សំណើ​មួយ​នេះ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ