ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ហ៊ាន​តាម បើ​គ្រាន់តែ​តាម​ទាន់​ដក​កាំភ្លើង​ភ្ជង់​ប្រុង​បា.ញ់​សម្លា.ប់​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចោរប្លន់​ម៉ូតូ​២​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម បាន​ចូល​ទៅ​ធ្វើ​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ ពេល​នោះ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ខណៈ​ពេល​ដែល​ចោរ​នោះ​កំពុង​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន ហើយ​ម្ចាស់​បាន​ស្រែក​ឆោ​រ​ឡោ និង​បាន​ចូល​ទៅ​ចាប់​ទាញ…

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចោរប្លន់​ម៉ូតូ​២​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម បាន​ចូល​ទៅ​ធ្វើ​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ ពេល​នោះ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ខណៈ​ពេល​ដែល​ចោរ​នោះ​កំពុង​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន ហើយ​ម្ចាស់​បាន​ស្រែក​ឆោ​រ​ឡោ និង​បាន​ចូល​ទៅ​ចាប់​ទាញ បណ្ដាល​ឲ្យ​ដួល​ម៉ូត​ដែរ ប៉ុន្តែ​ពេល​ត្រូវ​បាន​ចោរ​ម្នាក់​ដែល​ជា​បក្ខពួក​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គំរាម​បាញ់​សម្លាប់​ចោល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចោរ​បាន​លើកយក​ជិះ​ម៉ូតូ​ជិះ​ចេញ​ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល ប៉ុន្តែ​ចោរ​មិន​បាន​បោះបង់​ចោល​ម៉ូតូ​ដែល​លួច​បាន​នោះ​ទេ បាន​លើកយក​ម៉ូតូ​នោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ចោរ​ដែល​ជា​មុខសញ្ញា​ចោរលួច ប្លន់​នោះ​មាន​គ្នា​២​នាក់ ស្លៀកពាក់​ស៊ី​វិល ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ និង​ប្រដាប់​កាំភ្លើងខ្លី​១​ដើម​ទៀត​ផង ។ ដោយឡែក​បុរស​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ គង ជី អាយុ​៥១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។ គាត់​បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៥១៣៩ ។

បុរស​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ទុក​ម៉ូត​នៅ​ក្នុង​បរិវេណ​ផ្ទះ ដោយ​បាន​ចាក់សោ​ត្រឹមត្រូវ​មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ទេ ព្រោះ​គាត់​បាន​មើល​ព័ត៌មាន​តាម​រយៈ​សារព័ត៌មាន​នានា​ជា​ច្រើន បានដឹង​ថា​ការ​ទុកដាក់​ម៉ូតូ​មិន​មានការ​ប្រុង​ប្រយ័ត​បាន​ធ្វើ​ឲ្យ​មានការ​បាត់បង់​ច្រើន​ណាស់​មក​ហើយ ។ បន្ទាប់​ពី​ទុកដាក់​ម៉ូតូ​រួច គាត់​បាន​ចូល​ទៅ​ដាំបាយ​នៅ​ក្នុងផ្ទះ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​គាត់ ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ក្រោយ បាន​ចុះ​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​របស់​គាត់ បាន​សម្រេច​រួច​ចោរ​បាន​ឡើង​ជិះ​គេចខ្លួន ។

ពេល​នោះ​គាត់​បាន​រត់​ចូល​ទៅ​ចាប់​ទាញ​ធ្វើ​ឲ្យ​ដួល​ម៉ូតូ ហើយ​គាត់​ប្រុង​ដណ្ដើម​យក​ម៉ូតូ​មក​វិញ​ដែរ ប៉ុន្តែ​ចោរ​ម្នាក់​ទៀត​ដែល​ចាំ​ផ្លូវ​បាន​ដក កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គំរាម​បាញ់​សម្លាប់ ទើប​គាត់​ដកថយ​ទាំង​ព្រលឹង​ចុង​សក់ ហើយ​ចោរ​មានឱកាស​យក​ម៉ូតូ​ជិះ​គេ​ខ្លួន​បន្ត​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ភ័យ​ខ្លាំង​ណាស់ ចំណែក​ពួក​ចោរ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ចេញ​ផុត​ពី​ផ្ទះ​គាត់​បន្តិច​ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​ជា​លើក​ទី​២​ម្ដងទៀត ប៉ុន្តែ​ពេល​នោះ​មិន​បាន​បណ្ដាល​ឲ្យ​រង​របួស​នោះ​ឡើយ រួច​ចោរ​ក៏​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បន្ត​ទៀត និង​បាត់​សោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ សាកសួរ​ជន​រង​គ្រោះ​ប្រមូល​ព័ត៌មាន​ដើម្បី​កសាង​សំណុំរឿង​តាម​ជំនាញ ព្រមទាំង​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាង និង​បានឃើញ​ពី​សកម្មភាព និង​ភិនភាគ​របស់​ចោរ​ផង​ដែរ ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ចោរលួច ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ ។

មិនតែប៉ុណ្ណោះ​នគរបាល​បាន​ចាត់​ទុក​ថា ក្រុម​ចោរ​ខាងលើ​នេះ មិនមែន​ត្រឹមតែ​លួច​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺជា​មុខសញ្ញា​ប្លន់​តែ​ម្ដង ពួក​នេះ​ចេញ​ធ្វើ​សកម្មភាព​លួច ហើយ​បើ​មានឱកាស​លួច​បាន​គឺ​លួច ប៉ុន្តែ​បើ​គ្មាន​ឱកាស​លួច​ទេ​គឺ​ប្លន់​តែ​ម្ដង ហើយ​ប្រសិនបើ​ម្ចាស់​តដៃ​អាច​បាញ់​សម្លាប់​ចោល​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ