ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ភ្លៀងទៀតហើយឬ? ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ១០ មករា​

6 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖​ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​៣​ដល់ទី​១០ ខែមករា របស់​​ក្រសួង​ធន​ធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២ មក​រា បាន​បង្ហាញ​ថា មាន​វិ​សម្ពាធ​មួយកើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វ៊ី​លី​ពី​ន​។ វិ​សម្ពាធ​នេះ…

​រាជធានីភ្នំពេញ ៖​ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​៣​ដល់ទី​១០ ខែមករា របស់​​ក្រសួង​ធន​ធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២ មក​រា បាន​បង្ហាញ​ថា មាន​វិ​សម្ពាធ​មួយកើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វ៊ី​លី​ពី​ន​។ វិ​សម្ពាធ​នេះ នឹង​រំកិល​ខ្លួន​ចូល​មក​សមុទ្រ​ចិន​ខាងត្បូង​រួច​មក​កាន់​ដែនដី​សណ្ត​ទន្លេមេគង្គ។
ការ​ព្យាករ​បាន​បង្ហាញ​ថា ស្ថានភាព​បែប​នេះចាប់ពី​ថ្ងៃ​ទី​៥​ដល់ទី​៩ ខែមករា នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តូច​ទៅ​បង្គួរ​ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ពិសេស​តំបន់​វាលទំនាប​និង​មាត់សមុទ្រ ។
សូម​មើល​សេចក្តីជូនដំណឹង​ស្តី​ពី​អាកាសធាតុ​ដែល​បាន​ព្យាករណ៍​ដូច​ខាងក្រោម​នេះ ៖