ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​អ្នកដំណើររំពឹងអី មើល​គ្រោះថ្នាក់​នេះចុះ!!!​

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​​បឋម​ឱ្យ​ដឹ​ងថា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ​​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០២ មក​រា ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០ ស្ថិត​នៅ​ភូមិ​សារវន្ត ឃុំ​ស្នាយ​អ​ន្សា​រ…

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​​បឋម​ឱ្យ​ដឹ​ងថា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ​​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០២ មក​រា ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០ ស្ថិត​នៅ​ភូមិ​សារវន្ត ឃុំ​ស្នាយ​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​បណ្តាល​​ឱ្យ​​​មនុស្ស​​ចំនួន​១១​នាក់ត្រូវ​​ស្លាប់​និង​រងរបួសធ្ងន់យ៉ាងអាណោអាធ័ម​​​ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នក​​រង​គ្រោះ​​ទាំង​​១១​នាក់ ក្នុង​នោះ​មាន​ស្លាប់​៦​នាក់ (​ប្រុស​២) និង​រង​របួសធ្ងន់​៥​នាក់ (​ស្រី​) ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ។ ដោយឡែក ​សាកសព​​​៦​នាក់ គឺ​ត្រូវ​​​ស្គាល់​ម្នាក់ គឺជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រគរ ដោយ​​ពេល​នេះសាកសព​ត្រូវ​បាន​ប្រគល់​ទៅដល់​ដៃ​​ក្រុមគ្រួ​សារ​បាន​៥​នាក់ហើយ​ នៅ​សល់​ម្នាក់​មិន​ទាន់​រក​សាច់ញាតិ​​ឃើញ  កំពុង​​តម្កល់​​នៅ​សាល​នៃ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ដើម្បី​រង់ចាំ​សាច់ញាតិមកទទួល​ ។

ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​​នេះផងដែរ គឺ​​ក្រោយពេល​​មាន​រថយន្ត​ចំនួន​៣​គ្រឿង​បានបើក​​បុក​គ្នា​យ៉ាង​​ទំហឹង​ ទី​១-​គឺ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ២-​រថយន្តក្រុង​កា​ពី​តូ​ល និង​៣-​រថយន្ត​យី​ឌុ​ប ។ ប្រភព​​ជំហាន​ដំ​​បូ​ង​ទៀត​​ថា មុន​ពេល​កើតហេតុ គឺ​រថយន្តក្រុង​កា​ពី​តូ​ល​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​​កើតហេតុ មិនដឹងមានមូលអ្វីទេក៏​បានជ្រុល​​បុក​ជាមួយ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡាដែល​ជា​របស់​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុកក្រគរនោះ (​បញ្ច្រាស​គ្នា​) រួច​ហើយ​រថយន្តក្រុង​ក៏បន្ត​​ទៅ​បុក​ជាមួយ​រថយន្ត​យី​ឌុ​ប​​ធុនធំ​មួយ​គ្រឿងទៀត​ ទើប​​ទៅ​មុខ​លែង​រួច​​តែ​ម្តង ។

អត្ថបទសរសេរ ដោយ