ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ទោស​អ្នក​លក់​សាច់​ជ្រូក​ដែល​ចាប់​នារី​ម្នាក់​រំលោ.ភ​ក្នុង​បន្ទប់​ទឹក រួច​ថត​ស៊ែល​ហ្វី

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកលក់​សាច់​ជ្រូក​ម្នាក់ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល​​សម្រេច​ឃុំខ្លួន​ក្រោម​បទចោទប្រកាន់ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ប្រ​ព្រិ​ត្ត​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​។ មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន…

ខេត្តកណ្តាល ៖ អ្នកលក់​សាច់​ជ្រូក​ម្នាក់ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល​​សម្រេច​ឃុំខ្លួន​ក្រោម​បទចោទប្រកាន់ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ប្រ​ព្រិ​ត្ត​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​។

មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ លោក ហេង ផេង ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ វ៉ា​ន ម៉ា​ប់​មុខរបរ​លក់​សាច់​ជ្រួក ពី​បទ «​ប៉ុនប៉ង​រំលោភ​» និង​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​លោក ងួ​ន វុ​ទ្ធី ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ ដើម្បី​បើក​ការ​ស៊ើបអង្កេត​ឈា​នៅ​សម្រេច​ទោស​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​សុក្រ ១២​កើត​ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​២២​យប់ ស្ថិត​ក្នុងភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង មាន​ករណី​ប៉ុនប៉ង​ចាប់រំលោភ​មួយ​នៅ​ក្នុង​បន្ទប់ទឹក ។ នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ចំណែក​ជនសង្ស័យ​ឈ្មោះ វ៉ា​ន ម៉ា​ប់ ហៅ​គឿ​ន អាយុ​២៥​ឆ្នាំ មុខរបរ​លក់​សាច់​ជ្រូក មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​។

បើ​តាម​នគរបាល​បន្ត​ថា នារី​រង​គ្រោះ​បាន​ចូល​បន្ទប់ទឹក​ដោយ​មិន​ទាន់​បាន​បិទ​គន្លឹះទ្វារ​ទេ​ស្រាប់តែ​ជនសង្ស័យ​មក​ខ្ទប់មាត់ ដោយ​ដៃ​ម្ខាង និង​ដៃ​ម្ខាង​ទៀត​ច្របាច់ក ហើយ​បាន​យក​អាវយឺត​របស់​ជនសង្ស័យ​ដាក់​លើ​ស្មា​របស់​នារី​រង​គ្រោះ រួច​និយាយ​ថា «​បើ​ហ៊ាន​ស្រែក​សម្លាប់ ហើយ​ដុត​ផ្ទះ​ចោល​» ពេល​នោះ​នារី​រង​គ្រោះ​មិន​ហ៊ាន​ស្រែក​ទេ ទើប​ជនសង្ស័យ​បាន​សើយ​រ៉ូ​ប​បម្រុង​រំលោភ និង​យក​ទូរស័ព្ទ​របស់​ជនសង្ស័យ​ថតរូប​ស៊ែ​ល​ហ្វី​ទៀត​។

នគរបាល​បន្ត​ទៀត​ថា នារី​រង​គ្រោះ​ក៏​បាន​រើបំរះ​រត់​ចេញពី​ជនសង្ស័យ​មក​ក្រៅ​បន្ទប់ រួច​ស្រែក​ឱ្យ​ម្តាយ​ជួយ ភ្លាម​នោះ​ជនសង្ស័យ​ក៏​គេចខ្លួន​បាត់​បន្សល់​ទុក​នៅ​អាវយឺត​១​។ លុះ​នៅ​ថ្ងៃ​ទី​៣០​ធ្នូ វេលា​ម៉ោង​៩​ព្រឹក​ទើប​នារី​រង​គ្រោះ​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្អាង​ភ្នំ ។​ ក្រោយ​​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​បាន​អញ្ជើញ​ជនសង្ស័យ​មក​សាក​សួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​មាន​សភាព​ស្រវឹងស្រា​បាន​ចាប់​ឱប​នារី​រង​គ្រោះ​​នៅ​ក្នុង​បន្ទប់ទឹក រួច​ថតរូប ស៊ែ​ល​ហ្វី និង​បាន​បន្សល់​ទុក​អាវយឺត​១​ពិត​ប្រា​ដក​មែន»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ