ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្រពន្ធចុង​ប្រាប់​តិច លេង​ឪពុក​វ៉ៃ​យក​ៗ​ដោយ​មិន​សួរ​កូន​១​ម៉ាត់

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្ត្រី​ជា​ម្តាយចុង និង​បុរស​ម្នាក់​ជា​ឪពុក​បង្កើត​របស់​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​រួមដៃគ្នា​ធ្វើ​ទារុណកម្ម​លើ​កុមារី​០២​នាក់ ហើយ​នារី​ជា​ម្តាយបង្កើត​របស់​ក្មេង​ទាំង​២ បាន​អំពាវនាវ​ឱ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​នូវ​អំពើ​ហិង្សា​នេះ​ផង ។ ហេតុការណ៍​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមករា…

ខេត្តតាកែវ ៖ ស្ត្រី​ជា​ម្តាយចុង និង​បុរស​ម្នាក់​ជា​ឪពុក​បង្កើត​របស់​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​រួមដៃគ្នា​ធ្វើ​ទារុណកម្ម​លើ​កុមារី​០២​នាក់ ហើយ​នារី​ជា​ម្តាយបង្កើត​របស់​ក្មេង​ទាំង​២ បាន​អំពាវនាវ​ឱ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​នូវ​អំពើ​ហិង្សា​នេះ​ផង ។ ហេតុការណ៍​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ ដំណាក់​ទ្រព្យ​ខាងត្បូង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្ត​ត​កំពត ។

កុមារី​ទាំង​០២​នាក់​ទី​០១-​ឈ្មោះ ង .​ស​.​ម អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​០៩ ត្រូវជា​បង និង​កុមារី​ទី​០២-​ឈ្មោះ​ង​.​សណ អាយុ​០៩​ឆ្នាំ រៀន​នៅ​សាលា​បឋម​សិក្សា​វត្ត​ស្ទឹង ។

រីឯ​ម្តាយបង្កើត​របស់​កុមារី​ទាំង​ពីរ​នាក់​ឈ្មោះ​ង៉ែត ចិន្តា អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ខោអាវ រស់នៅ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​ជាមួយ​ម្តាយ​របស់​ខ្លួន ក្រោយ​ពី​បាន​លែងលះ​ជាមួយ​ប្តី​ខាងលើ ។

កុមារី​ទាំង​ពីរ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​សព្វថ្ងៃ​រស់នៅ​ជាមួយ​ឪពុក​បង្កើត និង​ម្តាយចុង​ហើយ​ពេល​ខ្លះ​ត្រូវ​ម្តាយ​ប្រើ​ធ្វើការ​សព្វបែបយ៉ាង ទាំង​ការងារ​ធ្ងន់ ទាំង​ការងារ​ស្រាល ពេល​ធ្វើ​ខុស​ក៏​ម្តាយ​វ៉ៃ ត្រូវ​ក៏​ម្តាយ​វ៉ៃ​ជា​រឿយ​ៗ​នៅ​ម៉ោង​០៣​ទៅ​០៤​ទាប​ភ្លឺ ម្តាយចុង​បាន​ពួក​គេ​ទាំង​ពីរ​នាក់​ក្រោក​ឡើង​ធ្វើ​ការងារ​ផ្ទះ ហើយ​បើ​ក្រោក​យឺត គឺ​ម្តាយចុង​វ៉ៃ​មិន​រើសមុខ ប្រទះ​អី​វ៉ៃ​ហ្នឹង ។ ដែល​ម្តាយចុង​ឈ្មោះ​រ៉​ង ស្រី​លី​ន អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ចំណែក​ឪពុក​បង្កើត​ឈ្មោះ​ង៉ែត សា​វី អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ជាមួយ​ប្រពន្ធចុង​ពេល​ដែល​ឪពុក​មក​ពី​រត់​ឡាន​ម្តង​ៗ​ប្រពន្ធចុង​ទូល​ពិត​រឿង​កូន​ចេះ​រឿង​កូន​ចុះ ស្រាប់តែ​ឪពុក​រូប​នោះ​វ៉ៃ​កូន​ខ្លួន​តែ​ម្តង ដោយ​មិន​សួរ​ពី​ហេតុផល​អ្វី​ទាំងអស់ ។

សូម​បញ្ជាក់ កុមារី​ទាំង​ពីរ​នាក់​ខាងលើ​បាន​សុំ​ឪពុក និង​ម្តាយចុង​មក​លេង​ផ្ទះ​យាយ​ដែល​ម្តាយដើម​(​ម៉ែ​បង្កើត​) រស់នៅ​ជាមួយ ។ ពេល​ឲ្យ​ទៅ​ផ្ទះ​វិញ មិន​ព្រមទៅ​រស់នៅ​ជាមួយ​ឪពុក និង​ម្តាយចុង​នៅ​ស្រុក​ឈូក​វិញ​ទេ ព្រោះ​ខ្លាច​ម្តាយចុង និង​ឪពុក​វ៉ៃ​ធ្វើបាប​ទៀត ។ ថ្មី​ៗ​នេះ​ឪពុក​អប្រិយ​បាន​គម្រាម​កូន​បន្ថែម​ទៀត​ថា ប្រយ័ត្ន​អញ​វ៉ៃ​ទៀត​ពេល​ដែល​អញ​ទៅ​យក​មក​វិញ ។ ម្យ៉ាងទៀត​កុមារី​ទាំង​ពីរ​នាក់​នេះ​ដែល​ម្នាក់​ប្អូន ដោយសារ​ការ​វ៉ៃ​ធ្វើបាប​ខ្លាំង​ពេក​សភា​ពពេល​នេះ​មើលទៅ​រាង​ភាំង​ៗ(​សតិ​មិនល្អ​) ញាក់ញ័រ​ភ័យ​ខ្លាច ហើយ​ឈឺក្បាល​ជាប់​មិន​ដាច់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ