ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​ឆ្លង​ឆ្នាំ​សកល នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈាន​ចូល​២០១៨ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈាន​ចូល​២០១៨ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ។ ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោកស្រី ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ មក​ពី​បណ្តា​ខណ្ឌ​ទាំង​១២ មាន​ចំនួន​រាប់​ពាន់​នាក់​។

នា​រាត្រី​ថ្ងៃ​៣១ ធ្នូ​នេះ នៅ​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​សាធារណៈ​នានា​តាម​សួនច្បារ តំបន់​កម្សាន្ត​នានា​តាម​ដើមឈើ​ភ្លើង​ភ្លឺ​ព្រោងព្រាត​ចម្រុះ​ពណ៌​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់ ដែល​ជាទី​ចាប់អារម្មណ៍​របស់​មនុស្ស​ផង​ទាំងពួង​។ពិធី​នេះ​ធ្វើ​ឡើង​ចំ​រាត្រី​ថ្ងៃអាទិត្យ ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ រៀបចំ​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច ដើម្បី​អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈាន​ចូល​២០១៨​។ ក្នុង​ពិធី​នេះ​ដែរ នៅ​លើ​មហាវិថី​ព្រះ​នរោត្តម មុខក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក៏​ត្រូវ​បាន​បិទ​ការ​ធ្វើ​ចរាចរណ៍ ជា​បណ្តោះអាសន្ន​ផង​ដែរ ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរណ៍ នៅ​តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​។

សម្រាប់​យប់ រាប់​ថយក្រោយ ឬ​Countdownd ២០១៨ នេះ​ដែរ ទីតាំង​សម្រាប់​ព្រឹត្តិការណ៍​ឆ្លង​ចូល​ឆ្នាំ​ថ្មី និង​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​សម្បើម បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីតាំង​សាធារណៈ​ចំនួន ៤​កន្លែង ក្នុង​នោះ​រួម​មាន ១-​រមណីយដ្ឋាន​វត្ត​ភ្នំ ២-​សួនច្បារ​បទុម​វ​តី ៣-​សួនច្បារ​សម្តេច ហ៊ុន សែន ៤-​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ